adverise with khmeread 315cc43500000578 3454443 image a 37 1455883971647

រថយន្ត Aston Martin ក្នុង​រឿង ០០៧ ដែលមាន​តម្លៃ ២,៤​លាន​ផោន មិនអាច​ចរាចរណ៍​លើផ្លូវ​សាធារណៈ​ឡើយ​

​រថយន្ត Aston Marton DB10 ដែលជា​កម្មសិទ្ធិ​របស់​តួអង្គ James Bond ក្នុង​រឿង Spectre ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ២,៤​លាន​ផោន ប៉ុន្តែ​ពិតជា​គួរឱ្យ​ស្តាយ​ជាទីបំផុត អ្នក​ដែល​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​អចិ​ន្រៃ្ត​យ៍​រប​ស់វា​នឹង​ត្រូវយក​រថយន្ត​ដ៏​ស្រស់ស្អាត​មួយ​នេះ​មក​តាំង​ពិ​ព៍រណ៍​នៅឯ​ក្នុងផ្ទះ​វិញ ដោយ​រថយន្ត​ប្រភេទ​នេះ​មិន​ត្រូវបាន​គេ​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវ​សាធារណៈ​នោះឡើយ​។​

​រថយន្ត ០០៧ ដ៏​អស្ចារ្យ​មួយគ្រឿង​នេះ​អាច​រត់​ក្នុង​ល្បឿន​លឿន​ដល់​ទៅ ៣០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វា​ត្រូវបាន​ដាក់ឱ្យ​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន Christie ដែលជា​វត្ថុ​អនុស្សាវរីយ៍​ដ៏​ពិសេស​ក្នុង​រឿង Spectre ។​

​ជា​អកុសល​រថយន្ត​ម៉ាក Aston មួយ​នេះ ដែលជា​ញឹកញយ​ត្រូវគេ​បាន​គេ​ប្រទះឃើញ​នៅក្នុង​ទីក្រុង Rome ក្នុងអំឡុងពេល​ថត​ខ្សែភាពយន្ត មិនអាច​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​ធ្វើដំណើរ​លើ​ទីសាធារណៈ​ឡើយ​ដោយសារ​លិខិតបញ្ជាក់រ​បស់​វា​បង្ហាញ​ត្រឹម​ជា​រថយន្ត​គំរូ​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់