adverise with khmeread Untitled 1

តួស្រីក្នុងរឿង “Harry Potter” បោះបង់អាជីពសម្តែង ដើម្បីផ្តោតលើការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន

          តារាស្រី អេមម៉ា វ៉តសិន (Emma Watson) នឹងសម្រាកពី​អាជីព​សម្តែង​ពេញ​មួយ​ឆ្នាំ ដើម្បី​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ “ការអភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន​”។

          តួស្រី​ក្នុងរឿង “Harry Potter” បាន​បង្ហើបប្រាប់ថា នាង​នឹង​ចំណាយ​ពេល​​ទំនេរ​អាន​សៀវភៅ​ឲ្យ​បាន​ចប់មួយក្បាល​ក្នុង​មួយ​សប្តាហ៍​ ហើយ​ធ្វើ​ការសិក្សា​ស្រាវជ្រាវដោយ​ខ្លួន​ឯងផងដែរ។

          វ៉តសិន បាននិយាយថា “​ខ្ញុំនឹងយក​ពេល​សម្រាក​មួយ​ឆ្នាំពីអាជីព​សម្តែង​ ដើម្បី​ផ្តោ​ត​ការយក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការ​ពីរ​។ ការ​ពង្រឹងសមត្ថភាព​ផ្ទាល់​ខ្លួន​​គឺ​ជា​កិច្ចការមួយ។ ខ្ញុំ​ដឹង​ថា អ្នក​ទាំង​អស់គ្នា​អាន​សៀវភៅចប់​​មួយ​ក្បាលក្នុងមួយ​ថ្ងៃ​”។

វ៉តសិន បន្ត​ថា “​​ការងារផ្ទាល់ខ្លួន​របស់​ខ្ញុំ​គឺត្រូវ​អាន​សៀវភៅ​ឲ្យ​បានចប់​​មួយ​ក្បាល​ក្នុងមួយ​សប្តាហ៍​ ហើយ​នឹងត្រូវ​អាន​សៀវភៅ​ឲ្យ​បាន​ចប់​មួយក្បាល​ទៀត​ក្នុងរយៈ​ពេល​មួយខែដែល​ជា​ផ្នែក​មួយ​នៃ​ក្លឹប​អ្នក​អាន​សៀវភៅ​។ ខ្ញុំអានសៀវ​ភៅ​​ឲ្យ​បាន​ច្រើន​ហើយ​ខំ​​សិក្សា​ដោយ​ខ្លួន​ឯង”។

          តារា​ស្រី​វ័យ២៥​ឆ្នាំ​រូបនេះ ដែលក៏ជា​ឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈរបស់​អង្គការ​សហ​​ប្រជា​ជាតិ​ និយាយថា ការអានសៀវភៅ​ច្រើន​ពិតជា​ផ្តល់នូវគំនិត​ថ្មីៗ​ច្រើន​។ វ៉តសិន បានបន្ថែមថា “​ខ្ញុំអាន​សៀវភៅ​ច្រើ​ន ហើយ​ខ្ញុំទទួល​បាន​គំនិត​ថ្មី​ច្រើន​។ ខ្ញុំមានអារម្មណ៍​ថា រចនាសម្ព័ន្ធខួរក្បាល​របស់​ខ្ញុំកំពុង​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័​ស​”៕

adverise with khmeread

មតិយោបល់