ស្ទើរមិនចង់ជឿ! លេខ១ខ្ទង់ចុងក្រោយនៃឆ្នាំកំណើតរបស់អ្នក លាតត្រដាងពីអាថ៍កំបាំងជីវិតរបស់អ្នក

ឆ្នាំដែលអ្នកកើត ដើរតួដ៏សំខាន់ក្នុងជីវិតរបស់អ្នក។ ប៉ុន្ដែភាគច្រើន គឺលេខចុងក្រោយនៃឆ្នាំកំណើត ដែលសំខាន់ជាងគេ។ ធាតុនានា គឺតំណាងឱ្យលេខ។ ហើយធាតុទាំងអស់មាន ៥ រួមមាន ដែក ភ្លើង ដី ឈើ និងទឹក។ ហើយធាតុទាំងអស់អាចប្រាប់បុគ្គលិកលក្ខណៈ ទម្លាប់ និងរឿងជាច្រើនរបស់អ្នក ។

ដូច្នេះតើអ្នកកើតឆ្នាំណា? ជ្រើសលេខឆ្នាំចុងក្រោយរបស់អ្នក និងរកតាមលេខធាតុខាងក្រោមនេះ ហើយនោះអ្នកនឹងដឹងច្បាស់អំពីអាថ៍កំបាំងនៃជីវិតរបស់អ្នក។

១. ធាតុដែក (លេខ ០ ដល់ លេខ ១)
ធាតុដែកតំណាងឱ្យភាពរឹងមាំ និង ភាពអត់ធន់។ មនុស្សប្រភេទនេះ គឺឯករាជ្យ និងសាមញ្ញ។ ពួកគេចូលចិត្តស្វែងរកការរស់នៅបែបសុខុដុម និងក្ដីស្រឡាញ់។

មនុស្សធាតុដែកដឹងច្បាស់ថាអ្វីដែលពួកគេចង់បាន ហើយពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលដៅពួកគេបានកំណត់។ គុណវិបត្តិរបស់ពួកគេ គឺការប៉ងប្រាថ្នាដើម្បីតែអំណាច ទំនិញទំនើបៗ និងប្រាក់កាក់ច្រើន។ ពួកគេ គឺជាមនុស្សរឹងរូស និងមិនងាយអត់ឱនទោសឱ្យនរណានោះឡើយ។

២. ធាតុទឹក (លេខ ២ ដល់លេខ ៣)
ធាតុទឹកតំណាងឱ្យគុណសម្បត្តិដូចជាចិត្តល្អ មានមន្តស្នេហ៍ និងមានក្ដីមេត្តាសម្រាប់អ្នកដទៃ។ ពួកគេមានការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិតខ្ពស់ ហើយនេះជាអ្វីដែលធ្វើឱ្យពួកគេជោគជ័យក្នុងអាជីពទាក់ទងនឹងសិល្បៈ។ មនុស្សប្រភេទនេះ មានការវិវឌ្ឍវិចារណញ្ញាណខ្ពស់ ហើយពួកគេគឺល្អិតល្អន់ខ្លាំងណាស់។

៣. ធាតុឈើ (លេខ ៤ ដល់លេខ ៥)
ធាតុទាំងនេះ គឺតំណាងឱ្យទំនុកចិត្តផ្ទាល់ខ្លួន និងការប្រឹងប្រែងធ្វើការ។ ពួកគេមានសេចក្ដីប៉ងប្រាថ្នាសម្រាប់អ្វីប្លែកៗ បទពិសោធន៍ថ្មី និងមានក្ដីស្រមៃធ្វើដំណើរស្វែងយល់ពីពិភពលោកជាមួយនឹងទីកន្លែងចម្លែក និងពិបាកយល់។ ពួកគេមិនអាត្មានិយម និងមិនអំនួតឡើយ។

៤. ធាតុភ្លើង (លេខ ៦ ដល់លេខ ៧)
ធាតុភ្លើង គឺតំណាងឱ្យការផ្សងព្រេងយ៉ាងពិតប្រាកដ ខណៈដែលពួកគេសុបិនធ្វើដំណើរជុំវិញពិភពលោក។ ពួកគេពូកែសម្របខ្លួនគ្រប់ស្ថានការណ៍បានរហ័សណាស់។ មនុស្សធាតុភ្លើង គឺមានមន្តស្នេហ៍ និងស្មោះត្រង់ ហើយពួកគេដឹងពីរបៀបធ្វើយ៉ាងណាទាក់ទាញអ្នកដទៃបាន។

៥. ធាតុដី (លេខ ៨ ដល់លេខ ៩)
ធាតុដីតំណាងឱ្យការទុកចិត្តបាន និងមហិច្ឆតា។ ពួកគេពិចារណាដោយប្រុងប្រយ័ត្នរាល់រឿងរ៉ាវទាំងឡាយ ហើយពួកគេមិនដែលឆ្កួតនឹងសម្ភារៈនិយមឡើយ។ មនុស្សធាតុដីស្រឡាញ់វិន័យនិងមានរបៀបរៀបរយ ដូច្នេះពួកគេជានិច្ចកាលរស់នៅតាមកាលវិភាគរបស់ពួកគេកំណត់។ ហើយភាពភ័យខ្លាចធំបំផុតរបស់ពួកគេ គឺការប្រឡូកក្នុងស្ថានភាពដែលមិនដឹងច្បាស់៕

adverise with khmeread