លួចម៉ូតូគេបានហើយម៉ាស៊ីនមិនឆេះ បណ្តើររហូតម្ចាស់គេមកទាន់

​ភ្នំពេញ ៖ បុរសម្នាក់ជាប់សង្ស័យ បានធ្វើសកម្មភាពកាច់សោកលួចម៉ូតូនៅកោះពេជ្រ រត់មកដល់ចំណុចសាកលវិទ្យាល័យបៀល​ប្រាយ ត្រូវបានចាប់ខ្លួនបាន​ នៅវេលា ម៉ោង​១១យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅក្នុងកោះពេជ្រស៊ុបកាកាស៊ុគីស៊ុប សង្កាត់ចតុមុខ ខណ្ឌដូនពេញ​។

​សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ នូ ហុកឡុង អាយុ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ​១៥ ផ្លូវ​៣០៤ ក្រុម​១៨ ភូមិ២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

​តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាទៅញុំស៊ុបនៅ កាកាស៊ូគីស៊ុបកោះពេជ្រ ហើយបានផ្ញើម៉ូតូមានសំបុត្រត្រឹមត្រូវ​។ ស្រាប់តែពេលកំពុងតែញុំាស៊ុប ក៏លេចមុខជនសង្ស័យធ្វើសកម្មភាពកាច់សោកលួចម៉ូតូ តែជិះមិនកើតក៏បានបណ្តើរ​។

​ពេលជនរងគ្រោះចេញពីញុំាស៊ុបវិញ ស្រាប់តែមិនឃើញក៏ផ្អើលឆោឡោ ជិះតាមរកក៏ឃើញជនសង្ស័យ កំពុងតែបណ្តើរម៉ូតូ នៅត្រង់ចំណុចមុខសាកល វិទ្យាល័យបៀលប្រាយ ហើយម្ចាស់ម៉ូតូបានចុះពីលើម៉ូតូក៏ស្រែកថាចោរ ហើយជនសង្ស័យបានវាយប្រតាយប្រតប់ជាមួយជនរងគ្រោះ ក៏ផ្អើលដល់សមត្ថកិច្ចតាមឃាត់ខ្លួនបាន។

​ក្រោយពេលកើតហេតុ ជនរងគ្រោះក៏ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការ សាកសួរនិងកំណត់ហេតុចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread