ប្លន់ដ៏កក្រើកនៅភ្នំពេញ, ទៅពួននៅខេត្តបាត់ដំបង, តែគេចមិនរួចពីខ្នោះ

​បាត់ដំបង​ ​​៖​ ពួកចោរប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋដ៏កក្រើកនៅរាជធានីភ្នំពេញដែលមកសំងំលាក់ ខ្លួននៅខេត្តបាត់ដំបងត្រូវបានប៉ូលិសបង្ក្រាបនាថ្ងៃទី២០ ខែ​មករា ឆ្នាំ២០១៨ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង​។

​ប៉ូលិសនិយាយថា កម្លាំងប៉ូលិស ការិយាល័យជំនាញ កម្លាំងប៉ូលិសស្រុករតនមណ្ឌល ចូលរួមសហការជា មួយកម្លាំងប៉ូលិស នាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋានប៉ូលិស
ជាតិបាន ចាប់ខ្លួនជន ល្មើសម្នាក់ឈ្មោះ សុខ សុវណ្ណ ហៅ បារាំង ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅរាជធានី ភ្នំពេញ។

​ការចាប់ខ្លួនយោង តាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣០៨ ត.ព្រ ចុះថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥ រប​ស់ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញពីបទ ប្លន់ នៅភូមិសាស្រ្ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៥ ហើយរត់ គេចខ្លួនមកសំងំស្នាក់នៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង​។

​ក្រោយចាប់ខ្លួនប៉ូលិសឆែកឆេររកឃើញសម្ភារៈពាក់ព័ន្ធមួយចំនួន​។ បច្ចុប្បន្នជនល្មើសបានប្រគល់ជូននាយកដ្ឋានជំនាញដើម្បីចាត់ការតាមនីតិវិធី​៕
 

adverise with khmeread