adverise with khmeread Conor 1

Conor McGregor អាចនឹងចូលប្រឡូកវិស័យភាពយន្តហូលីវូដ បន្ទាប់ពីលាលែងពីអាជីព UFC

          កំពូល​កីឡាករ​ប្រដាល់​ក្បាច់គុនចម្រុះ ខន័រ ម៉ាកក្រេកហ្គ័រ (Conor McGregor) បានព្រលយ​ពាក្យ​ថា លោកប្រហែលជា​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​លើ​វិស័យភាព​យន្ត​​ហូលីវូដ​វិញ នៅពេល​ណាលោក​សម្រេច​ចិត្ត​​ចូល​និវត្ត​ពី​អា​ជីព​​ប្រដាល់​ក្នុងស្ថាប័ន UFC ។

          ជើងឯក​ទម្ងន់ Featherweight រូបនេះកំពុង​ត្រៀម​ខ្លួន​ដណ្តើម​យក​ខ្សែ​ក្រ​វ៉ាត់​ក្នុងប្រភេទទម្ងន់​កម្រិតទី​២​ ហើយ​​កីឡាករ​រូបនេះ​គ្រោង​ជួប​ប្រកួតជាមួយ​កី​ឡាករ រ៉ាហ្វាអែល​ ដូស អានចូស (Rafael dos Anjos) ក្នុង​ទីក្រុងឡាសវេហ្គាស​នៅ​ខែ​ក្រោយ​សម្រាប់ខ្សែក្រវ៉ាត់​ប្រភេទ​ទម្ងន់ Lightweight ។

          កន្លងមក​កីឡាករ​រួម​អាជីព រ៉ុនដា រូស៊ី (Ronda Rousey) បាន​ងាក​មក​ចាប់​អាជីព​សម្តែង​ភាព​យន្ត ហើយ​កីឡាករ​សញ្ជៀត​អៀរឡែន​រូបនេះ​អះអាងថា លោក​អាច​ធ្វើ​បាន​ដូច រ៉ុនដា ដែរ។ ម៉ាកក្រេកហ្គ័រ បានបង្ហើបប្រាប់ថា លោកចង់​ចាក​ចេញពី​ UFC ដោយ​កិត្តិយស​និងការចាប់អារម្មណ៍​ពី​សា​ធារណ​ជ​ន​៕

adverise with khmeread
ប្រភព៖ mirror

មតិយោបល់