Ronaldo ហូរឈាមពេញមុខ នៅឆ្លៀតខ្ចីទូរស័ព្ទគ្រូពេទ្យដើម្បីឆ្លុះមើលសម្រស់ថាតើមានខូចខាតកន្លែងណាឬអត់

Ronaldo បានប្រឹងប្រែងបង្ហាញថាខ្លួនជាតារាបាល់ទាត់ល្អជាងគេលើលោក បន្ទាប់ពីគាត់យកទូរស័ព្ទរបស់គ្រូពេទ្យវះកាត់ប្រចាំក្លឹប Real Madrid ដើម្បីឆែកមើលស្នាមរយះលើមុខរបស់គាត់។

តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ ដែលស៊ុត២គ្រាប់ក្នុងជ័យជម្នះរបស់ក្រុម Real Madrid លើក្រុម Deportivo La Coruna ៧ ទល់នឹង ១ កាលពីថ្ងៃអាទិត្យ ទទួលបានមួយជើងពីកីឡាករ Fabian Schar ពេលស៊ុតគ្រាប់ទីពីររបស់ខ្លួន។

ការចាក់អន្ទង់ដ៏ក្លាហានរបស់កីឡាកររូបនេះធ្វើឱ្យ Real Madrid ឈ្នះជាលើកទី ៦ ក្នុងទឹកដីរបស់ខ្លួន ហើយមួយគ្រាប់នោះពិតជាមានតម្លៃបើទោះរយះក្បាលក៏ដោយ។ ស្បែកជើងរបស់កីឡាករ Schar បានបន្សល់ឈាមពេញលើមុខ Ronaldo និងអាវរបស់គាត់។

ហើយខណៈដែលគ្រូពេទ្យវះកាត់នាំគាត់ចេញពីតារាបាល់ទាត់ដើម្បីព្យាបាល Ronaldo បានសុំទូរស័ព្ទពេទ្យវះកាត់ ហើយចាប់ផ្ដើមមើលស្នាមរបួសដ៏មានតម្លៃរបស់គាត់។ ហើយគាត់បាននិយាយចំពោះប្រតិកម្មរបស់គាត់ថា "ប្រហែលរាល់ការចាក់អន្ទង់ទាំងអស់ គឺមិនមានតម្លៃទាំងស្រុងនោះទេ"៕

adverise with khmeread