ប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រះចកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរគ្រឿងញៀន

​ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រះចក បានធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទីព្រលប់​។

​ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ែន ចាន់ធឿន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ លេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានមាន​ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ​ញៀនចំនួន០១កញ្ចប់ធំ, ម៉ូតូ០១គ្រឿងម៉ាក Today ពណ៌សពាក់ស្លាកលេខភ្នំពេញ ១CJ.៥៨៩២, ប្រអប់ក្រដាស់ពណ៌សចំនួន០១ និងថង់យួរដៃពណ៌សចំនួន០១។

​បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់​៕

 

adverise with khmeread