ឡិចស៊ីស៤៧០បុកជាមួយម៉ូតូ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅអូរឌឹម

​ភ្នំពេញ ៖ បុរស២នាក់ត្រូវបានរថយន្តឡិចស៊ីសបុក បណ្តាលឱ្យស្លាប់ម្នាក់ រងរបួសម្នាក់ មុខបុរីលឹមឈាងហាក់ អូឌឹម នៅវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ​តាម​ បណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​។

​អត្តសញ្ញាណអ្នករងរបួស និងអ្នកស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​។ ជនរងគ្រោះធ្វើដំណើរដោយម៉ូតូមួយ គ្រឿងម៉ាក ឌ្រីម១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញFT-0704​។ រីឯរថយន្តបង្ក ម៉ាកឡិចស៊ីស ៤៧០ពណ៌ស្ករ ស្លាកលេខភ្នំពេញ2N-8877 អ្នកបើកបររត់បាត់​។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញ បុរស២នាក់ជិះម៉ូតូគ្នា២នាក់ យ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច​។ ខណៈ មកដល់ចំណុចមុខបុរីលឹមឈាងហាក់ អូរឌឹម ជាកន្លែងកើតហេតុ ក៏បាន បុកជាមួយរថយន្ត បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បើកយ៉ាងលឿន ទិសដៅបញ្រ្ចាសទិគ្នា (ពីលិចទៅកើត ) បានបុកម៉ូតូបណ្តាលឱ្យរងរបួសម្នាក់ ស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកបើកបររថយន្តបានបើករត់ចូលក្នុងបុរីសែនមនោរម្យ ហើយទុកឡានចោលរត់បាត់។

​ក្រោយមកសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ យករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់​៕

adverise with khmeread