Index

ចោរលួច​ដាក់​ថ្នាំ​បំពុល​សម្លាប់​ឆ្កែ​៤​ក្បាល​ចូល​លួច​ម៉ូតូ​

    ព្រៃវែង ៖ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​វេលា​ម៉ោង​៣​ជាង​ទៀបភ្លឺ​មាន​ចោរ​១​ក្រុម​បានមក​កាត់ សោរ​បន្ទប់ ផ្ទះ​របស់​អ្នកស្រុក​បម្រុង​ចូល​លួច​យក​ម៉ូតូ​តែ​សំណាង​ម្ចាស់ផ្ទះ​បំពាក់​ប្រព័ន្ធ​តេ​ឡេ​បញ្ជា​រោ​ទិ័​សំឡេង​ឡើង​ឮ​ខ្លាំងៗ​បណ្តាល​ឲ្យ​ក្រុមចោរ​រត់​បាត់ដឹង​ដល់​ម្ចាស់ផ្ទះ​ទើប​សកម្មភាព​លួច​ប្លន់​មិនបាន​សម្រេច​។​

     ម្ចាស់ផ្ទះ​ឈ្មោះ​សាយ លាភ​អាយុ​៣៩​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​លាភ​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពោធិ​ចិ​ន្តាំ ឃុំ​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​បាន​និយាយថា មាន​ចោរ​មួយ​បានមក​ធ្វើ ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ម្ចាស់​ងាប់​អស់ អស់​៤​ក្បាល​មិនទាន់​ងាប់​មួយចំនួន​ថែមទៀត រួចមក​ពួកចោរ​បានមក​កាត់​សោ​បន្ទប់​នៅក្រោម​ផ្ទះ​បំណង​យក​ម៉ូតូ​៣​គ្រឿង គឺ​ទី​១-​ម៉ូតូ​ហុងដា​ទ្រី​ម​សង់​ពណ៌​ខ្មៅ​០១៥ ស្លាក់​លេខ​1I-5527 ព្រៃវែង​ជា​របស់​ម្ចាស់​ឈ្មោះ​អ៊ុយ សោភាន​អាយុ​៣០​ឆ្នាំ​ភេទ​ប្រុស​ជនជាតិខ្មែរ​ជា​ប្អូន​ម្ចាសផ្ទះ​,​ទី​២-​ម៉​តូ​ម៉ាក​ហុងដា​ទ្រី​ម​សង់​012​ឥត​ស្លាក​លេខ​ម្ចាស់​ឈ្មោះ សាយ លាភ ជា​របស់​ម្ចាស់ផ្ទះ​ខាងលើ​និង​ទី​៣-​ម៉ូតូ​ហុងដា​ទ្រី​ម សង់​សូន្យ​០១១​ឥត​ស្លាក​លេខ​ម្ចាស់​ឈ្មោះ​ឯក អាន  អាយុ​៥០​ភេទ​ប្រុស​ត្រូវជា​បង​បង្កើត​របស់​ម្ចាស់ផ្ទះ​។​

     បន្ទាប់​ព៏​ពួកចោរ​ធ្វើ​សកម្មភាព​អ្នកស្រុក​ក៏​ផ្អើល​មក​មើល​កុះករ​នៅក្នុង​ហេតុការណ៍​នេះ​បានឃើញ​ថ្នាំ​បំពុល​ឆ្កែ​ដា់ក់​សាច់​ឲ្យ​ឆ្កែ​សុ​ី​ងាប់​៤​ក្បាល​ពុល​មិន​ងាប់​មួយចំនួនទៀត​និង​មាន​កន្ត្រៃ​កាត់ សោ​១​ស្បែកជើង​១​ចំហៀង​ដែល​នៅ់មុខ​បន្ទប់​។​

    ពេលនោះ​ម្ចាស់​បាន​ប្តឹង​មេ​ប៉ុស្តិ៍​នៅ​ខាងលិច​ផ្ទះ​ប្រហែល​១៥០​ម៉ែត្រ​ពី​ផ្ទះ​ភ្លាមៗ នោះដែរ​។ ពេលនោះ​លោក​មេ​ប៉ុស្តិ៍​ស្វាយ​អ​ន្ទ​រ​មកដល់​សួរ​ម្ចាស់ផ្ទះ​ពី​ហេតុការណ៍ រួច​ក៏​យក​កន្ត្រៃ​កាត់​សោ​បន្ទប់​ទៅ​រក្សាទុក​៕

មតិយោបល់