រឿងអីក៏អាចកើតឡើងបានដែរ! ឆ្កែបាញ់សម្លាប់ម្ចាស់ជនជាតិរុស្ស៊ី ដែលកំពុងបរបាញ់សត្វនៅក្នុងព្រៃ

សុនខមួយក្បាលបានបាញ់ម្ចាស់របស់វារហូតដល់ស្លាប់ជាមួយនឹងកាំភ្លើងវែង នៅក្នុងឧបទ្ទវហេតុដ៏ចម្លែកមួយនៅក្នុងរុស្ស៊ី។ នេះបើតាមវេបសាយ Daily Mail កាលពីថ្ងៃទី២២មករា។

លោក Sergey Terekhov បានឱ្យឆ្កែចិញ្ចឹមពីរក្បាលរបស់ខ្លួនចេញពីរថយន្តម៉ាក Lada របស់គាត់ដើម្បីរត់លេងនៅខាងក្រៅ​ មុនពេលដែលគាត់បានចេញទៅបរបាញ់សត្វព្រៃនៅក្នុងតំបន់ព្រៃនៃទីក្រុង Saratov ប្រទេសរុស្ស៊ី។

ឆ្កែមួយក្បាលរបស់គាត់បានកាយកាំភ្លើងម៉ាក TOZ-34 របស់គាត់លេង ហើយចៃដន្យបានរាលកៃកាំភ្លើង ខណៈវាបានបង្វែរកាណុងតម្រង់ចំគាត់។

គ្រាប់កាំភ្លើងបានបាញ់ប្រហារលោក Terekhov វ័យ ៥៣ឆ្នាំ ដោយទម្លុះពោះរបស់គាត់។ បុរសរូបនេះត្រូវបានគេរាយការណ៍ថាបានដួលស្លាប់ភ្លាមៗ នៅក្រោមអាកាសធាតុដ៏ត្រជាក់ក្នុងប្រទេសរុស្ស៊ី៕

adverise with khmeread