ប៉ូលិសវ៉ៃខ្នោះបុរសម្នាក់រំលោភកុមារីអាយុ៥ឆ្នាំ

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី១ចាប់ខ្លួននាថ្ងៃទី​២២ មករា ២០១៨ វេលាម៉ោង៨ និង៣០នាទីយប់​ ក្នុងករណីរំលោភសេពសន្ថវៈកុមារីជាអនីតិជនអាយុ០៥ឆ្នាំ​។

​ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់ឈ្មោះ យន់ ចាន់ឧសភា ហៅ ចិន ហៅ សក់វែង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៣ ផ្លូវបេតុង ក្រុមទី០២ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានផ្ទុកសារធាតុញៀនខ្លួនទឹកនោម​។

​ចំណែកកុមារីរងគ្រោះ​ អាយុ​០៥ឆ្នាំ ជនជាតិ ខ្មែរ ​ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី០២ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​។

​ប៉ូលិសបន្តថា​ ជនល្មើសបានធ្វើសកម្មភាចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះ ជាកុមារីជាអនីតិជនអាយុ០៥ឆ្នាំ កាល​ពី​​ថ្ងៃទី២០ មករា ២០១៨ វេលាម៉ោង១០ព្រឹកនៅ
ចំណុចក្នុងផ្ទះជួល​ ស្ថិតនៅ ផ្លូវបេតុង ក្រុមទី០២ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ យន់ ចាន់ឧសភា ហៅ ចិន ហៅ សក់វែង ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ មានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕

adverise with khmeread