វិទ្យាល័យមួយនៅអង់គ្លេស លេងធម៌ក្តៅដាក់សិស្សស្រីៗ ដោយដកជញ្ជាំងចេញពីបង្គន់ ព្រោះ...

វិទ្យាល័យមួយកន្លែងបានយកជញ្ជាំងចេញពីបន្ទប់ទឹកសិស្សស្រីរបស់ខ្លួន ក្នុងគោលបំណងដើម្បីកាត់បន្ថយនូវការឈប់សម្រាក និងការជក់បារីនៅក្នុងសាលាមួយនេះ។

ការផ្លាស់ប្តូរមួយនេះបានបង្កឱ្យមានកំហឹងជាខ្លាំងក្នុងចំណោមអាណាព្យាបាលរបស់សិស្ស ខណៈដែលឪពុកម្តាយមួយចំនួនបានសម្រេចចិត្តឱ្យកូនរបស់ខ្លួនសម្រាកនៅផ្ទះដើម្បីជាផ្នែកមួយក្នុងការតវ៉ាទៅលើវិទ្យាល័យ St Mary’s College ស្ថិតក្នុងទីក្រុង Wallasey ប្រទេសអង់គ្លេស។

រូបភាពដែលបានផ្ញើទៅកាន់វេបសាយ The Independent បានបង្ហាញថា ទ្វារបង្គន់ក្នុងសាលាមួយនេះបច្ចុប្បន្នត្រូវបានបើកចំហឱ្យឃើញយ៉ាងច្បាស់ទៅកាន់ផ្លូវដើរខាងក្រៅមួយ ហើយវាអាចឃើញយ៉ាងច្បាស់យ៉ាងហោចណាស់ចេញពីក្នុងថ្នាក់រៀនមួយ និងអាចចាប់ជាប់ដោយកាមេរ៉ាសុវត្ថិភាព៕

adverise with khmeread