Chelsea អាចនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Edin Dzeko និង ខ្សែការពារ Emerson Palmieri ក្នុងពេលជាមួយគ្នា

អតីតក្លឹបជើងឯក EPL ២០១៦ -២០១៧​ Chelsea ជិតនឹងសម្រេចកិច្ចព្រម ព្រៀងផ្ទេរកីឡាករ២រូបរួមគ្នាក្នុងតម្លៃសរុប៥២លានផោនសម្រាប់កីឡាករ Edin Dzeko និង Emerson Palmieri របស់ក្លឹប Roma ។

ក្លឹបទាំងពីរបានរៀបចំការចរចាប្រកបដោយវិជ្ជមានកាលពីយប់ថ្ងៃអាទិត្យ ដោយភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Dzeko ត្រៀមធ្វើដំណើរទៅទីក្រុងឡុងដ៍ដើម្បី សម្រេចលក្ខខណ្ឌផ្ទាល់ខ្លួន។

ក្លឹប Roma ក៏បានទទួលស្គាល់ថា បើទោះបីជា Dzeko រកបានគ្រាប់បាល់ ច្រើនក៏ដោយ ក៏សំណើពីក្លឹប Chelsea គឺល្អហើយពិបាកនឹងបដិសេធសម្រាប់ កីឡាករដែលនឹងឈានចូលវ័យ៣២ឆ្នាំរូបនេះណាស់។

Dzeko បានបង្ហាញមុខសម្រាប់ការប្រកួតជាមួយក្រុម Inter Milan កាលពី ថ្ងៃអាទិត្យ ប៉ុន្តែប្រធានបច្ចេកទេសរបស់ក្លឹប Roma លោក Monchi បានអះអាងរួច ហើយថា លោករីករាយនឹងរកអ្នកជំនួស។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Monchi បាននិយាយថា “អ្វីដែលប្រុង​នឹងកើតឡើង វាប្រាកដជាកើតឡើង។ ខ្ញុំធ្វើការងាររាល់ថ្ងៃដើម្បីឲ្យកីឡាករ​អាច​ជំនួសគ្នាបាន។ ការងាររបស់ខ្ញុំគឺត្រូវពង្រឹងក្លឹប។ ប្រសិនបើ Dzeko ចាកចេញពី Roma យើងនឹងទិញកីឡាករថ្មីម្នាក់ទៀត”៕

adverise with khmeread