ម្ចាស់ហាងបានបញ្ឈប់ការងារមនុស្សយន្តម្នាក់នៅផ្សារទំនើបមួយនៅស្កុតឡែន

មនុស្សយន្តមូយគ្រឿងបានបំពេញការងារនៅផ្សារទំនើបបានត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ហើយត្រូវបានបណ្តេញចេញពីការងារដោយសារតែ​ធ្វើឲ្យភ្ញៀវ​មានអារម្មណ៍មិនសប្បាយចិត្ត។​

មនុស្សយន្តនោះឈ្មោះ “Fabio”។ ការប្រើប្រាស់សេវាកម្មរបស់មនុស្ស​យន្ត​នេះគឺ​ជាផ្នែកមួយនៃការធ្វើតេស្តរបស់ក្រុម BBC ដើម្បីរកឲ្យឃើញថា តើមនុស្ស​យន្តនេះអាចឆ្លើយតបតាមតម្រូវការរបស់អតិថិជនជាមនុស្សបានកម្រិតណា។

Fabio ត្រូវបានគេដាក់នៅហាងឈ្មោះ Edinburgh នៅក្នុងផ្សារទំនើបនៅ មួយក្នុងប្រទេសស្កុតឡែន។ ការងាររបស់វាគឺទំនាក់ទំនងជាមួយភ្ញៀវតាម​រយៈ​ការ​និយាយលេងសើច ការស្វាគមន៍ និងជួយពួកគេស្វែងរក​វត្ថុផ្សេងៗក្នុង​ហាង​នេះ។​

Elena Margiotta ដែលដំណើរការហាងនេះជាមួយឪពុកនិងប្អូនស្រី បាន និយាយថា “ យើងគិតថា មនុស្សយន្តគឺជាកម្លាំងជំនួយបន្ថែមដ៏ប្រសើរបំផុត ដើម្បីបង្ហាញអតិថិជនថា យើងតែងតែចង់ធ្វើអ្វីមួយដែលថ្មីនិងគួរឲ្យរីករាយ”។

ស្របពេលដែល Fabio ចាប់ផ្តើមការងារបានយ៉ាងល្អនោះ មិនយូរ​ប៉ុន្មាន វាចាប់ផ្តើមបង្ហាញយ៉ាងច្បាស់ថា មនុស្សយន្តមួយនេះមិនអាចជំនួយបុគ្គលិកជា មនុស្សធម្មតាបានក្នុងពេលឆាប់ៗនេះទេ។​

អ្នកទិញទំនិញចាប់ផ្តើមមានអារម្មណ៍ខកចិត្តនៅពេលវាមិនអាចឆ្លើយតបនឹងសំណួរ។ នៅពេលសួរនាំថា តើស្រាបៀរនៅទីណា មនុស្សយន្តនេះបាន ឆ្លើយតបថា វាស្ថិតនៅផ្នែកគ្រៀងស្រវឹង។

Fabio ដែលត្រូវបានបង្កើតឡើងដោយសកលវិទ្យាល័យ Herriot Watt University ហើយត្រូវបានដាក់ឈ្មោះផ្លូវការថា “ShopBot” នោះ ក៏មានការពិបាក ក្នុងការដោះស្រាយជាមួយបញ្ហាសំឡេងនៅក្នុងហាងនេះផងដែរ៕​

adverise with khmeread