adverise with khmeread 0

ហេតុផល ១០ យ៉ាង​ដែល​អ្នក​មិនដែល​ចាប់អារម្មណ៍​ថា​ហេតុអ្វី​បានជា​ប្រទេស​កូរ៉េខាងត្បូង​មាន​ភាពល្បីល្បាញ​

​កូរ៉េខាងត្បូង​បាន​បង្កើត​កំណត់ត្រា​ច្រើន​ដែល​អាច​នឹង​លើសពី​អ្វីដែល​អ្នក​រំពឹង​ថា​វា​នឹង​អាច​កើតឡើង​! រួមទាំង​កំណត់ត្រា​ជាច្រើន​ទៀត​ក៏ត្រូវ​បាន​បំបែក​បាន​ដោយ​វិស័យ​សិល្បៈ​ផងដែរ​។​

​តោះ​ទៅ​មើល​ហេតុផល​ទាំងនោះ​ថា​តើ​ពួកគេ​បាន​បង្កើត​អ្វីខ្លះ ដែល​បាន​កត់ត្រា​របស់ Guinness!

១. ប៉ម​ដុំឥដ្ឋ​ជ័រ​នៃ​និមិត្តសញ្ញា Lego ខ្ពស់​ជាងគេ

​ប៉ម​នៃ​និមិត្តសញ្ញា​ផលិតផល​ក្មេង​លេង​សម្រាប់​កុមារ Lego ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​ត្រូវបាន​កសាង​នៅឯ​ទីក្រុង Seoul នៃ​ប្រទេស​កូរ៉េខាងត្បូង​។

វា​ត្រូវបាន​កសាងឡើង​ដោយ​កុមារតូច​ចំនួន​ដល់​ទៅ ៤.០០០ នាក់ ដោយ​ប្រើប្រាស់​ដុំឥដ្ឋ​ជ័រ​ចំនួន ៥០០.០០០ ដុំ ដែល​គេ​បានធ្វើ​ការវាស់ស្ទង់​ថា​វា​មាន​កំពស់​ដល់​ទៅ ៣១,៩ ម៉ែត្រ​។​

២, មតិយោបល់​ច្រើន​បំផុត​នៅលើ​គេហទំព័រ Weibo របស់​ចិន​

​ផុស​របស់ Luhan ចេញផ្សាយ​ដំបូង​នៅ​ថ្ងៃទី ១០ ខែកញ្ញា ២០១២ បានទទួល​ការបញ្ចេញ​យោបល់​ចំនួន ១៣.១៦៣.៨៥៩ គិត​ត្រឹម​ថ្ងៃទី ៥ ខែសីហា ២០១៤​។​

៣, ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម IKEA ធំជាងគេ​ក្នុង​ពិភពលោក​

​ក្រុមហ៊ុន​លក់​គ្រឿង​សង្ហា​រឹម​ស៊ុយអែដ បាន​សាងសង់​ក្រុមហ៊ុន IKEA ដើម្បី​ធ្វើការ​ចែកចាយ​ផលិតផល​របស់​ពួកគេ​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ដែល​បាន​បោះ​ទីតាំងនៅ​កណ្តាលទីក្រុង Seoul ។

៤, តារាចម្រៀង​ដែល​គេ​និយម​ចូល​ទស្សនា​ច្រើនជាងគេ​ក្នុង​គេហទំព័រ YouTube

Psy បានទទួល​វិញ្ញាបនបត្រ Guinness World Records របស់លោក​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ជាមួយនឹង​បទ​ចម្រៀង "Gangnam Style" ដែល​វា​បានមកពី​ការ​ចុច "liked" និង“viewed” វី​ដូ​អូ​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​គេហទំព័រ YouTube ។

៥, បណ្តាញ internet លឿន​ជាងគេ​

​ប្រទេស​កូរ៉េខាងត្បូង​បាន​គេ​ទទួលស្គាល់ថា​មាន​សេវាកម្ម Internet ល្អ​បំផុត​នៅក្នុង​ពិភពលោក ជាមួយនិង​ការទាញយក​ឯកសារ​ក្នុង​ល្បឿន​ជា​មធ្យម ៣៣,៥ ម៉េ​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​។

វា​ត្រូវបាន​គេ​ដឹងថា​លឿន​ជាង​បី​ដង​នៃ​សេវាកម្ម Internet របស់​ទីក្រុង Hong Kong ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​ពិភពលោក​។​

៦, តួលេខ​នៃ​ក្លឹប​អ្នកគាំទ្រ​ផ្លូវការ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​

​នា​ឆ្នាំ ២០០៨ ក្រុម​ចម្រៀង TVXQ បាន​ជាប់​បញ្ជី​កំណត់ត្រា​ពិភពលោក Guiness ដោយមាន​ក្លឹប​អ្នកគាំទ្រ​ធំ​បំផុត​។ ក្លឹប​អ្នកគាំទ្រ​ផ្លូវការ​របស់​ក្រុម​ចម្រៀង​បុរស​មួយ​នេះ "Cassiopeia" មាន​សមាជិក​ជាង ៨០០.០០០ នាក់​។​

៧, IQ ខ្ពស់បំផុត​នៅលើ​ពិភពលោក​

​លោក Kim Ungyong គឺជា​កុមារ​ដែលមាន​សម្ថ​ភាព​ខ្ពស់​ម្នាក់​។ គាត់​ត្រូវបាន​គេ​ចាត់បញ្ចូល​ទៅក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក Guinness ដោយយោង​ទៅលើ "IQ ខ្ពស់​ជាងគេ​បំផុត​" ជាមួយនឹង​ពិន្ទុ​ដ៏​មិន​គួរឱ្យ​ជឿ​នៃ​ពិន្ទុ​គណិតវិទ្យា​ចំនួន ២១០ ពិន្ទុ​។​

៨, ការរត់​ម៉ា​រ៉ា​តុង​ចាប់ដៃ​

​តារា​សម្តែង​នៃ​ប្រទេស​កូរ៉េ Kang Ho Dong បានធ្វើ​ការរត់​ម៉ា​រ៉ា​តុង​ចាប់ដៃ ជាមួយនឹង​កំណត់ត្រា​នៃ​ប្រជាជន​ចំនួន ២៨.២៣៣ ក្នុង​រយៈពេល ៨ ម៉ោង​។​

៩, ស្លៀក​សំលៀកបំពាក់​ច្រើនជាងគេ​ក្នុងពេល​តែមួយ​

Kwanghee បាន​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍​មួយ​សម្រាប់​ប្រារព្ធ​ពិធី "​ទិវា​បរិស្ថាន​ឆ្នាំ ២០១១" ហើយ​គាត់​ក៏បាន​បង្កើត​កំណត់ត្រា​ពិភពលោក​មួយ ដោយបាន​ស្លៀក​សំលៀកបំពាក់ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។ ចំនួន​អាវ​សរុប​មាន​ចំនួន​ដល់​ទៅ ២៥២ អាវ​។​

១០, ស្ពាន​ដែលមាន​ទឹក​បាញ់​វែង​បំផុត​

​ទីក្រុង Seoul បាន​ជាប់​ជាទី​ក្រុង​ដែលមាន​ស្ពាន​បាញ់​ទឹក​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ជាមួយ​មាត់​បំពង់​បាញ់​ទឹក​ចំនួន ៣៨០ កន្លែង ហើយ​វា​ក៏មាន​ពន្លឺ​លំអ​ដ៏​ស្រស់ស្អាត​ផងដែរសម្រាប់​ស្ពាន​ដ៏​ប្រណិត​មួយ​នេះ​។​

១១, ចំណង់​ចំណូល​នៃ​វិស័យ​បាល់ទាត់​

​ប្រទេស​កូរ៉េ​គឺ​សម្បូរ​ទៅដោយ​យុវជន​ស្នេហា​ជាតិ ដោយ​ពួកគេ​មាន​មោទនភាព​ចំពោះ​ប្រទេស និង​ការ​ក្លាយជា​ជនជាតិ​កូរ៉េ​ខ្លាំងណាស់ ហើយ​ពួកគេ​និយម​ចូលចិត្ត​ចំណាយពេល​ជាច្រើនជាមួយ​វិស័យ​កីឡាបាល់ទាត់​ផងដែរ​។ 

បាល់ទាត់​គឺជា​កីឡា​មួយ​ដែលមាន​ភាព​ទាកទាញ​ខ្លាំង​បំផុត​ក្នុងប្រទេស​កូរ៉េ ប្រជាជន​ទាំង​មូលនៃ​ទីក្រុង​សេ​អ៊ូ​ល​ហាក់ដូចជា​បានឮ​សម្លេង​រីករាយហ៊ោ​ក​ញ្ចៀ​វ​ជារឿយៗ ចំពោះ​ការបង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ទៅកាន់​ក្រុម​ដែល​ពួកគេ​ពេញចិត្ត​នៅក្នុង​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់