អាវុធហត្ថខេត្តកំពង់ចាមបញ្ជូនជនសង្ស័យពាក់ព័ន្ធបទល្មើស១០នាក់ទៅតុលាការ

​កំពង់ចាម​ ៖​ កម្លាំងអាវុធហត្ថខេត្តកំពង់ចាមបានបញ្ជូនជនសង្ស័យពាក់ព័ន្ធបទល្មើសទៅតុលាការនាថ្ងៃទី២៤ មករានេះ​ បន្ទាប់ពីសមត្ថកិចបង្ក្រាប ចាប់ពី​ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០១៨ ដោយឃាត់មនុស្ស១០នាក់ ព្រមទាំង​រឹបអូស​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស ចំនួន១១កញ្ចប់ (ធំ២កញ្ចប់) ទម្ងន់​សរុប១៥.៧៩ក្រាម នឹង​ទូរ​ស័ព្ទ​ដៃ​ចំនួន៥គ្រឿង។

​ករណី​ទី១ -នៅវេលា​ម៉ោង៩ និង២0នាទី​ព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុកចំការ​លី ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញ្ញៀន នៅ​ចំណុច​ភូមិ​ស្វា​ទាប ឃុំ​ស្វា​ទាប ស្រុកចំការ​លី ខេត្តកំពង់ចាម ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​។

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ ឈ្មោះ សេ​ដ្ថា មករា ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​ស្វា​ទាប ឃុំ​ស្វា​ទាប​ស្រុកចំការ​លី ខេត្តកំពង់ចាម ព្រមទាំង​វត្ថុតាង​រួមមាន៖ -ម្សៅ​ក្រាម​ពណ៌​ស​ចំនួន០២កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់ ១២. ៣៨ក្រាម -ទូរស័ព្ទដៃ២គឿង ( ចុច​ពឹ​ល) -ថង់​ប្លា​ស្ទិ​ក សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន។

​ករណី​ទី២- នៅវេលា​ម៉ោង២រសៀល​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំង​ប៉េអឹម​ខេត្ត សហការ​ជាមួយ​កម្លាំង​ប៉េអឹម​មូលដ្ឋាន​ស្រុក​ស្ទឹងត្រង់ និង​ស្រុក​ចំការលើ ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន៦នាក់។

​មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ១.ឈ្មោះ ឡី រ៉​ហ៊ីម ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិ​ឥស្លាម រស់នៅ​ភូមិ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម, ២.ឈ្មោះ ចាប ចិត្រ ភេទ​ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អូ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម, ៣.ឈ្មោះ ឡេង ម៉ាប់ ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម, ៤. ឈ្មោះ វុន ទូ ភេទ​ប្រុស អាយុ១៩ឆ្នាំ​រស់នៅ ភូមិ​ក្បាល​អូរ ឃុំ​មេ​សស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម, ៥. ឈ្មោះ សន ខួច ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​ក្បាល​អូរ ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង ៦. ឈ្មោះ រ៉ា ហ្វា​រី ហៅ ក្រី ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិ ចាម រស់នៅ ភូមិ​អូរ​បេង ឃុំ​មេ​សស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ​ដកហូត​វត្ថុតាង​រួមមាន -ម្សៅ​ក្រាម​ពណ៌​ស ចំនួន៨កញ្ចប់ (ធំ០១កញ្ចប់)ទម្ងន់១.៧៨ក្រាម -ទូរស័ព្ទដៃ៣គឿង (​ចុច​ពិ​ល)។

​ករណី​ទី៣- នៅវេលា​ម៉ោង៨ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំង​ជំនាញ​ប៉េអឹម​ខេត្តកំពង់ចាម​កំពុង​ចុះ​ល្បាត​ដល់​ចំណុច​ភូមិ​រអាង ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក៏​ឃើញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ភ្លាមនោះ​កម្លាំង​ជំនាញ​បានធ្វើការ​ឆែកឆេរ​លើ​ខ្លួនប្រាណ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន០១កញ្ចប់​ទម្ងន់១.៦៣ក្រាម នឹង​ឧបករណ៍ប្រើប្រាស់​មួយចំនួន។

​មុខសញ្ញា​ឈ្មោះ ឈ្មោះ រិ​ន ចាន់​ណាក់ ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់កម្លាំង​ជំនាញ​បានកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

​ដោយឡែក សមត្ថកិច្ច​ក៏​អនុវត្ត​ដីកា​ចំនួន២ ដោយ​ឃាត់ខ្លួន​បាន​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀនគឺ១/ដីកា លេខ៨៤៥ ត.ព្រ របស់លោក សែត វិសិដ្ឋ​មុន្នី ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម ចុះ​ថ្ងៃទី ៣០ ខែ​មិនា ឆ្នាំ ២០១៦ បង្កា​ប់​ឱ្យចាប់ខ្លួន​ឈ្មោះ រ៉ា ហ្វា​រី ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង២/ ដីកា លេខ ១៩២៥ របស់លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចុះ​ថ្ងៃទី​​២៥ ខែ​មេសា ឆ្នាំ​២០១៧ បង្កា​ប់​អោយ​ចាប់ខ្លួន​ឈ្មោះ រ៉ា ហ្វា​រី ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម៕

adverise with khmeread