Untitled 1

លួច​ម៉ូតូ​ភ្លាម ស្ទាក់​ចាប់បាន​ភ្លែត​

     កំពង់ធំ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់ស្វាយ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​បារាយណ៍​ស្ទាក់​ចាប់បាន​ភ្លាមៗ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហើយ​បើក​គេច​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ។​

    ប៉ូលិស​និយាយថា យោង​បណ្តឹង​ប្រជាពលរដ្ឋ​ឈ្មោះ​កែវ ច​ន្នី ភេទ​ស្រី​អាយុ ៣១​ឆ្នាំ ទីលំនៅៗ​ភូមិ​រមាំង​ងាប់ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ​ថា​"​គាត់​បាត់​ម៉ូតូ​ម៉ាកវ៉េវ អ៊ី​ពណ៌​ក្រហម​ដែល​ទុកចោល​នៅលើ​ផ្លូវ​ហើយ​ដើរចូល​ទៅក្នុង​ផ្ទះ ហើយ​ត្រូវ​ចោរលួច​បាត់ ពី​ម៉ោង ប្រហែល ៩​ព្រឹក​ថ្ងៃទី ២០​កុម្ភ​:​ឆ្នាំ​២០១៦ នេះ​។​

     ក្រោយ​ទទួល​បណ្តឹង​ប៉ូលិស​ស្រុក​កំពង់ស្វាយ បាន​សហការ​ជាមួយ​ស្រុក​បារាយណ៍ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជនសង្ស័យ​ម្នាក់​នៅវេលា​ម៉ោង ១១​និង​៣០ នាទី​ថ្ងៃ​ដដែល​ខណ​:​បើក​រត់គេច​ចូលក្នុង​ទឹកដី​ស្រុក​បារាយណ៍​។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ សុក ភា​រុន ប្រុស​អាយុ ២៥ ឆ្នាំ ទីលំនៅ​ភូមិ បឹងមាលា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ វត្ថុតាង​ចាប់យក​បាន មូ​តូ​ម៉ាក វ៉េវ អ៊ី​ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 1M-5047 ដែលជា​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ ហើយ​ប៉ូលិស​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​ចំណែក​ជនសង្ស័យ​ក​សា​ង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​

មតិយោបល់