ស្ត្រីខ្មែរម្នាក់ចូលក្នុងទឹកដីប្រទេសថៃបើកថ្នាំដួលស្លាប់

​ប៉ៃលិន​ ៖​ មានករណីមនុស្សស្លាប់​ម្នាក់ នៅក្នុងទឹកដីប្រទេសថៃ ត្រង់ចំណុចជិតកុងត្រូលទឹកដីប្រទេសថៃ នៅចិញ្ចើមផ្លូវកាលពីវេលាម៉ោង​១១​ និង៤០នាទី ថ្ងៃអង្គារ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីចូលដីថៃបើកថ្នាំ​។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សោម ​ណារិន ភេទស្រី អាយុ​៤៧ឆ្នាំ មានស្រុកកំណើតភូមិស្វាយប៉ោ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។

​តាមការសាកសួររឿងហេតុបានឱ្យដឹងថាជនរងគ្រោះមានជំងឺជាប់ប្រចាំកាយ ឧស្សាហ៍ទៅបើកថ្នាំនៅឯប្រទេសថៃ​។ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានដួលស្លាប់នៅនឹងកន្លែង​។

​ក្រោយមកក្រុមគ្រួសារ សពបានរករថយន្តដឹកទៅស្រុកកំណើតរបស់ខ្លួន វិញដើម្បីធ្វើបុណ្យតាមប្រពៃណី​៕

 

adverise with khmeread