ចប់ហើយអ្នកទិញ iPhone X រួច! បន្ទាប់ពីទីផ្សារចិនមិនចាប់អារម្មណ៍ ឥឡូវលេចឮថា Apple នឹងលុបចោល iPhone X វិញ

ដំណឹងបែកធ្លាយចុងក្រោយមួយ បានលាតត្រដាងថាក្រុមហ៊ុន Apple អាចនឹងលុបចោល iPhone X វិញ។

នៅក្នុងរបាយការណ៍ថ្មីមួយ អ្នកវិភាគនិយាយថា ការលក់ដ៏ខកចិត្តនូវទូរស័ព្ទថ្មីជំនាន់ក្រោយអាចនឹងនាំឱ្យក្រុមហ៊ុននេះលុបចោលទូរស័ព្ទនេះវិញ ដោយការផលិតនឹងបញ្ឈប់ក្នុងរដូវខាងមុខនេះ។

អ្នកជំនាញជឿថាកង្វះការចាប់អារម្មណ៍របស់ទូរស័ព្ទថ្មីនេះ គឺដោយសារតែរន្ធដ៏ធំមួយនៅលើអេក្រង់ទូរស័ព្ទ ដែលអតិថិជនចិនជាច្រើនជឿថាក្រុមហ៊ុននេះបានទុកកន្លែងទូលាយពេកនៅលើអេក្រង់។

ក្រុមហ៊ុន Apple គ្រោងនឹងនាំចេញទូរស័ព្ទដៃ iPhone X ១៨ លានគ្រឿងក្នុងឆមាសដំបូងនៃឆ្នាំ ២០១៨ នេះ។ នេះបើយោងតាមអ្នកវិភាគប្រព័ន្ធសុវត្ថិភាព Apple KGI លោក Ming-Chi Kuo។

គាត់ទស្សន៍ទាយថា iPhone X នឹងបញ្ចប់ជីវិតនៅរដូវក្ដៅខាងមុខ ជាជាងលក់វាក្នុងតម្លៃថោក។ យោងតាមរបាយការណ៍ Apple Insider ការចាប់អារម្មណ៍របស់ចិនលើ iPhone ថ្មី គឺមានកម្រិតទាប ខណៈដែលអតិថិជនជឿថា មានកន្លែងទំនេរតិចជាង iPhone 8 Plus។

ប្រហោងនោះមានផ្ទុកនូវប្រព័ន្ធស្កេន 3D និងកាមេរ៉ា ដែលអាចចាប់មុខមនុស្សធ្វើជាលេខកូដ ប៉ុន្ដែក្រៅពីនោះជាកន្លែងទំនេរមានប្រហោងទាំងអស់នៅផ្នែកខាងលើរបស់ទូរស័ព្ទ។

អ្នកជំនាញក៏បាននិយាយថា តម្លៃដ៏ខ្ពស់នៃ iPhone X មិនត្រឹមតែជាទូរស័ព្ទថ្លៃបំផុតទេ វាខ្វះការច្នៃប្រឌិតថ្មី ឬមិនមានអ្វីថ្មី អាចនឹងបង្អាក់អតិថិជនពីការទិញទូរស័ព្ទមួយនេះ៕

adverise with khmeread