adverise with khmeread Index1

ឃាតករ​ស៊ីឈ្នួល​សម្លាប់​មនុស្ស អ្នក​ជួល​ឃាតករ​បាញ់សម្លាប់​គឺជា​ប្អូនបង្កើត​

   ព្រះវិហារ ៖ ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់​ដែល​បាន​រៀប​គម្រោង​សម្លាប់​មនុស្ស​ត្រូវបាន​ក​ម្លាំ​ង​ប៉ូលិស​កណ្តាល​យុ​ត្តិ​ធ​ម៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តព្រះវិហារ​ចាប់បាន​៥​នាក់ ដែល​ករណីនេះ​កើតចេញពី​គំនុំ​រឿង​ដីធ្លី​ជាមួយ​បងប្អូន​បង្កើត​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​៥​នាក់​រួមមាន​ឈ្មោះ​ទី​១-​ឈ្មោះ​ឃឹម ទូច ទី​២-​ឈ្មោះ​ឃឹម ម៉ាង ទី​៣-​ឈ្មោះ​លី ហ៊ីម ទី​៤-​ឈ្មោះ​អ៊ុំ ខ​ប និង ទី​៥-​ឈ្មោះ ឃុ​ត ឌៀប ជា​ជនដៃដល់ ។​

     ប៉ូលិស​បន្តថា ដើមចម​ដែល​បានកើត​ឡើង​រវាង ឈ្មោះ​ឃឹម ទូច និង ឃឹម ម៉ាង ជាមួយ​ឈ្មោះ ឃឹម នី​ន​ត្រូវជា​បង​បង្កើតជា​ជម្លោះ​រឿង​ដីធ្លី​ហើយ​ប្អូន​ទាំង​២​របស់​ឈ្មោះ​ឃឹម នី​ន​បាន​រៀប​គម្រោង​សម្លាប់​ឃឹម នី​ន​ជា​បង​ចោល​។​

    ប៉ូលិស​បន្តថា មុន​ថ្ងៃកើតហេតុ​ប្អូន​ទាំ​២ បាន​ទៅ​ជួប​ជាមួយ ជនដៃដល់​ឈ្មោះ ឃុ​ត ឌៀប ដើម្បី​ពិភាក្សា​រឿង​សម្លាប់ ឈ្មោះ ឃឹម នី​ន ដោយបាន​ជួល​ឈ្មោះ​ឃុ​ត​ឌៀប ឲ្យ​បាញ់សម្លាប់​បង​ខ្លួនឯង​ក្នុងតម្លៃ​៥០០០​ដុល្លារ​អាមេរិក​ក្រោយមក​បាន​ចុះ​តំលៃ​នៅត្រឹម​៣០០០​ដុល្លារ​។​

     នៅ​យប់កើតហេតុ​ថ្ងៃទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០១៦ កន្លង​ទៅនោះ ឈ្មោះ​ឃឹម នី​ន និង​ឈ្មោះ គី គីម បាន​អង្គុយ​ស្លៀក​ក្រមា​ផឹក​ទឹកត្នោតជូរ​ជាមួយគ្នា​នៅ​នឹង ផ្ទះ ឃឹម នី​ន តែម្តង រហូតដល់​ម៉ោង​៨​យប់​ឈ្មោះ ឃុ​ត ឌៀប បាន​ប្រើ​ឈ្មោះ លី ហ៊ីម និង​ឈ្មោះ អ៊ុំ ខ​ប ឲ្យ​ទៅ​មើល​ពេល​ផឹក​ទឹកត្នោតជូរ​ចប់​នៅ​?

     លុះ​ជនរងគ្រោះ ឈ្មោះ​គី គីម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ​ភូមិបរ​បូរ​ណ៍ ឃុំ​ត្បែង​២ ស្រុក​គូលែន ខេត្តព្រះវិហារ ក៏បាន​ដើរមក​ផ្ទះ​។​គ្រានោះ​ជនដៃដល់​ឈ្មោះ​ឃុ​ត ដៀប​បានធ្វើការ​បាញ់ប្រហារ​ចំនួន​៦​គ្រាប់​បណ្តាល​ឲ្យ​ជន​រង គ្រោះ ស្លាប់​នៅនឹងកន្លែង​ក្នុង​ថ្លុកឈាម​ភ្លាមៗ​មួយ​រំពេច​។​

     ក្រោយពេល​បាញ់​ស្លាប់​ទើប​ដឹងថា បាញ់​ច្រឡំ​មនុស្ស​បងប្អូន​បង្កើត​ទាំង​២​នាក់​បាន​ឲ្យ​លុយ​ជនដៃដល់​ចំនួន​២​លាន​រៀល​ប៉ុណ្ណោះ​។​

     តាម​ការលើកឡើង​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កែវ ចំរើន ស្នងការរង​ទទួល​ផែន​កណ្តាល​យុ​ត្តិ​ធ​ម៍​ថា ជនដៃដល់​ធ្លាប់​ជាប់ពន្ធ​គារ​ចំនួន​២​ដង​រួចមកហើយ​ពីបទ​ស៊ីឈ្នួល​សម្លាប់​មនុស្ស​។​

    គួររំលឹកថា បុរស​ម្នាក់​ត្រូវគេ​លួច​បាញ់ប្រហារ​ជីវិត​ស្លាប់​ភ្លាមៗ​ខណៈ​កំពុងធ្វើដំណើរ​តាមផ្លូវ​ក្បែ​លំនៅដ្ឋាន​។ ករណី​ឃាតកម្ម​ដ៌​សាហាវ​ថ្មី​១​ទៀត​គឺ​បុរស​ម្នាក់​ត្រូវគេ​លួច​បាញ់ប្រហារ​ជីវិត​ស្លាប់​ភ្លាមៗ ខណៈ​កំពុងធ្វើដំណើរ​តាមផ្លូវ​ក្បែរ​លំនៅដ្ឋាន​នៅ​ម៉ោង​ប្រមាណ​៩​ន​៨​ង​២៦​នាទី​យប់​ថ្ងៃ​១៣​ខែកុម្ភ​:​ឆ្នាំ​២០១៦​នៅត្រង់ចំណុច​ភូមិ​ឈូក ឃុំ​ត្បែង​២ ស្រុក​គូលែន​។​

     ករណី​ឃាតកម្ម​បង្កដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើប្រាស់​អាវុធ AK47 ពួនស្ទាក់់​បាញ់ ទៅលើ​ជនរងគ្រោះ​ឈ្មោះ​គី គីម​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​កសិករ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ​ជនល្មើស​រត់គេចខ្លួន​បាត់ ៕​

adverise with khmeread

មតិយោបល់