សុវត្ថិភាពជាចម្បង! សុនខជិះម៉ូតូពាក់មួកសុវត្ថិភាព កុំឱ្យមនុស្សមើលងាយ

វាជារឿងខុសច្បាប់ដែលជិះម៉ូតូឥតមួកសុវត្ថិភាពនៅគ្រប់ទីកន្លែងក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែអ្នកមិនចាំបាច់ប្រាប់រឿងនេះដល់សុនខមួយក្បាលនេះទេ។

កញ្ញា Prey de Villa បានប្រាប់វេបសាយ Coconuts Manila នៅក្នុងប្រអប់ Chat លើ Facebook ថា នាងបានទៅជួបឪពុករបស់គាត់នៅស្ថានីយអ្នកដំណើរទី ២ នៃអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលនាងឃើញឆ្កែនេះនៅខាងក្រៅស្ថានីយរង់ចាំនេះ។

ដោយពាក់មួកសុវត្ថិភាពរួចជាស្រេចនោះ ឆ្កែញីនេះបានលោតទុំពីក្រោយម៉ូតូប្រៀបបីដូចជាមេគេ ហើយដាក់ក្រញាំរបស់វានៅពីលើខ្នងអ្នកបើកបរ មុនពេលចេញដំណើរ។

ហើយបើផ្អែកលើទឹកមុខរបស់សុនខនេះ គឺវាហាក់ចូលចិត្តជិះម៉ូតូពាក់មួកសុវត្ថិភាពខ្លាំងណាស់៕

adverise with khmeread