វិធីសាស្ត្រ ៤ យ៉ាង អនុវត្តបាន អ្នកនឹងមិនព្រួយរឿងខូចកែវភ្នែក ឬ ព្រិលភ្នែកនោះឡើយ

តើអ្នកស្គាល់កែវភ្នែកដែរឬទេ? វាគឺជាសន្ទះថ្លាមួយដែលគ្របដណ្ដប់លើគ្រាប់ភ្នែករបស់អ្នក ហើយវាមានមុខងារធំមួយ គឺជះពន្លឺត្រឡប់ទៅវិញ និងផ្ដោតទៅលើភ្នែកផ្នែកខាងក្រោយ ជាកន្លែងដែលប្រសីស្ថិតនៅទីនោះ។

ខណៈដែលវាមើលទៅស្ដើងថ្លា កែវភ្នែក គឺមានរចនាសម្ព័ន្ធស្មុគ្រស្មាញ។ ជាការពិតអ្នកជំនាញភ្នែកនិយាយថា កែវភ្នែកមានកោសិកាពិសេសនិងប្រូតេអ៊ីន ហើយនិងមានប្រាំស្រទាប់។ ហើយគេក៏ព្រួយបារម្ភថា កែវមានមានបញ្ហាអាចប៉ះពាល់ដល់ចក្ខុរបស់អ្នកបាន។

ហេតុដូច្នេះ អ្នកត្រូវតែថែរក្សាភ្នែករបស់អ្នកឱ្យបានល្អ ហើយប្រសិនបើវារបួសស្រាល ឬឆ្លងមេរោគ វាងាយនឹងព្យាបាលដោយខ្លួនវាណាស់។ ប៉ុន្ដែក្នុងករណីខ្លះ គឺមានតែវះកាត់ប៉ុណ្ណោះទើបអាចស្តារកែវភ្នែកបាន។

ដោយឡែកប្រសិនបើអ្នកគិតថា ភ្នែករបស់អ្នកព្រិលខ្លាំង បន្ទាប់មកអ្នកត្រូវអនុវត្តតាមវិធីខាងក្រោម ព្រោះការរំលងមិនគិតពីវាអាចនាំឱ្យកែវភ្នែកខូចបាន។

១. អនុវត្តច្បាប់ ២០-២០-២០
ច្បាប់នេះមានន័យថា មើលអេក្រង់ ២០ នាទី រួចសម្លឹងមើលវត្ថុអ្វីមួយក្រៅពីអេក្រង់នៅចម្ងាយ ២០ ហ្វីត (៦ ម៉ែត្រ) ហើយសម្លឹងមើលវត្ថុនោះ ២០ វិនាទី។

២. បរិភោគបន្លែនិងផ្លែឈើចម្រុះពណ៌ជាប្រចាំដូចជាផ្លែប៉ោម សារី ក្រូច ការ៉ុត ប៉េងប៉ោះ និងផ្លែឈើចម្រុះពណ៌។

៣. កុំភ្លេចបន្លែបៃតងរួមមាន ស្ពៃស្ពីណាច់ ស្ពៃក្ដោប ផ្កាខាត់ណាខៀវ...។

៤. ទៅពេទ្យភ្នែកដែលអាចទុកចិត្តបាន ដើម្បីពិគ្រោះយោបល់ និងទទួលការព្យាបាលរាល់ពេលមានបញ្ហា៕

adverise with khmeread