adverise with khmeread Untitled 1

ឡាន​ស្ទួ​ច​បេតុង​ស្ពាន​បោក​សង្កត់ កម្មករ​ក្រុមហ៊ុន​ចិន​ធ្វើ​ថ្នល់​ម្នាក់​ស្លាប់​

       ឧ​ត្ត​មានជ័យ​៖ កម្មករ​ធ្វើ​ផ្លូវថ្នល់​ឲ្យ​ក្រុមហ៊ុន​ចិន បាន​គ្រោះថ្នាក់​ដល់​ស្លាប់​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ដោយសារតែ​រថយន្ត​ស្ទូច​បេតុង​ធ្វើ​ស្ពាន​បោក​សង្កត់ នៅ​ចំណុច​លើផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន​ស្ថិត​ក្នុងភូមិ​ដី​បាក់ ឃុំ​-​ស្រុក​អំពិល ខេត្ត​ឧ​ត្ត​មានជ័យ ។​

     ប្រភព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កែវ វណ្ណា អាយុ​២០​ឆ្នាំ ជា​កម្មករ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​លេខ​៥៨ មាន​ស្រុកកំណើត​រស់នៅ​ក្នុងភូមិ​ខ្លុង ឃុំ​ព្រែក​តូច ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង ។ សាកសព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​។​

     ប្រភព​បន្តថា ដំបូង​បុរសរងគ្រោះ​ខាងលើ​បានធ្វើ​ការងារ​លើកដាក់​ថ្ម​បេតុង​ពី​រថយន្ត​ស្ទួ​ច ។​ដោយ​ការធ្វេសប្រហែស​ដោយ​អ្នកបច្ចេកទេស​ឬក៏​រថយន្ត​ស្ទួ​ច ខាង​ក្រុមហ៊ុន​មិនបាន​ពិនិត្យ​លើ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ក៏​បណ្ដាល​ឲ្យ​ការធ្លាក់​បេតុង​បោក​សង្កត់​ស្លាប់​តែម្តង ៕​

adverise with khmeread

មតិយោបល់