adverise with khmeread Index

បុរស​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​

      ភ្នំពេញ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​២០​ក​៧​ម្ភ​:​ឆ្នាំ​២០១៦​វេលា​ម៉ោង​១​និង​៤០​នាទី​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ​ម៉ៅ សុខន​ភេទ​ប្រុស​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ខណ​:​ចុះ​មុជ​ទឹកស្រះ ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​លី រដ្ឋា ហៅ​ង៉ែត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្ដ​កណ្ដាល ។​

     ប៉ូលិស​បន្តថា មូលហេតុ នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ​បាន​ដឹក​សត្វ​គោ​ទៅ​លែង​ឲ្យ​ស៊ី​ស្មៅ​នៅ​ជិត​ស្រះ​ទឹក រួច​ជនរងគ្រោះ​បាន​ចុះ​លេង​ទឹកស្រះ​ក៍លង់​ស្លាប់​តែម្ដង​។​

     ក្រោយពី​ធ្វើការ​ពិនិត្យ​សាកសព​របស់​ជំនាញ​កោសល្យវិច័យ​ស្រុក​និង​មានការ​ចូលរួម​ពី គ្រូពេទ្យ​ឃុំ លោក លោកស្រី​មេភូមិ លោកស្រី​ក្រុមប្រឹក្សាឃុំ ប៉ូលិស​ប៉ុស្តិ៍​ឃុំ​គគីរ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​សព​ឈ្មោះ​លី រដ្ឋា​ហៅ​ង៉ែត​ភេទ​ប្រុស​ពិតជា​ស្លាប់​ដោយសា​លង់ទឹក​ប្រាកដ​មែន ។​

    បន្ទាប់មក​ក្រុមគ្រួសារ​សព​បានទទួល​ស្គាល់​ថា​កូន​របស់គាត់​ពិតជា​ស្លាប់​ដោយសា​លង់ទឹក​ប្រាកដ​មែន​។ សព​ជនរងគ្រោះ​ឈ្មោះ​លី រដ្ឋា​ហៅ​ង៉ែត​ភេទ​ប្រុស​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់