ម្ដាយស្ទើរគាំងបេះដូង ពេលឃើញទឹកដោះខ្លួន និងទឹកនោមកូនប្រែទៅក្រហមដូចឈាម បន្ទាប់ពីទទួលទានអាហារមួយនេះរួច!

ម្ដាយបំបៅដោះទារកម្នាក់និយាយថា នាងស្ទើរតែគាំងបេះដូង នៅពេលនាងឃើញទឹកដោះរបស់នាងប្រែទៅជាផ្កាឈូកចាស់ ដូចឈាម។

ស្ដ្រីជនជាតិអូស្ដ្រាលីនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានកំពុងបំបៅដោះកូនអាយុ ១៦ ខែ នៅពេលនោះទារិកាភេទស្រីរបស់នាងចាប់ផ្ដើមប្រតិកម្មខុសពីធម្មតា ហើយនាងក៏បានកត់សម្គាល់ឃើញទឹកដោះរបស់នាងប្រែទៅជាពណ៌ផ្កាឈូក។

នាងភ័យខ្លាចជាខ្លាំង ប៉ុន្ដែបន្ទាប់មកនាងជឿថា ទឹកដោះប្រែទៅជាផ្កាឈូកបែបនេះ ដោយសារតែនាងបានបរិភោគឆៃថាវក្រហម (Beetroot) ដែលបន្លែនេះមានជាតិទឹកពណ៌ស្វាយ ហើយបន្ទាប់មកនាងក៏បានបង្ហោះឆៃថាវក្រហមដែលនៅសល់ពីក្នុងកំប៉ុង ដែលនាងធ្លាប់បរិភោគវាលេង។

វាមិនត្រឹមតែប្ដូរពណ៌ទឹកដោះរបស់នាងទេ ប៉ុន្ដែទឹកនោមរបស់នាងនិងកូនរបស់នាងក៏ប្រែទៅជាផ្កាឈូកដែរ។

នាងបានចាប់ផ្ដើមដឹងថាទឹកដោះនាងប្រែទៅជាផ្កាឈូក នៅពេលកូនរបស់នាងចាប់ផ្ដើមទាញក្បាលសុដន់របស់នាង ហើយទាបៅរហូត។

ការពិត ម្ដាយរូបនោះនិយាយថា វាធ្វើឱ្យទឹកដោះរបស់នាងផ្អែមខុសពីធម្មតា ដែលជាហេតុកូនរបស់នាងទាបៅរហូត។

ម្ដាយរូបនោះក៏បានផុសរូបមួយនៃដបទឹកដោះគោមានទឹកដោះពណ៌ផ្កាឈូកនៅលើផេកហ្វេសប៊ុក Breastfeeders ក្នុងប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះផងដែរ។

នាងដំបូងភ័យខ្លាចស្ទើរស្លាប់ទៅហើយ ប៉ុន្ដែក្រោយពេលដឹងថាខ្លួនបរិភោគឆៃថាយក្រហមច្រើនពេកនៅថ្ងៃដែលបំបៅដោះកូន ទើបនាងលែងព្រួយវិញ។

ម្ដាយជាច្រើនគិតថាវាអាចបង្កគ្រោះថ្នាក់ដល់ទារក និងមិនហ៊ានឱ្យកូនបៅដោះខ្លួនទេ។ ហើយអ្នកជំនាញបកស្រាយថាបន្លែដូចជា ឆៃថាវក្រហម ការ៉ុត ល្ពៅ បន្លែបៃតង និងសារាយ និងអាហារផ្សេងទៀតជាច្រើនប៉ះពាល់ដល់ពណ៌ទឹកដោះ ប៉ុន្ដែមិនមានន័យថាទារកមិនអាចបៅបាននោះទេ វានៅតែមានសុវត្ថិភាពសម្រាប់ទារកដដែល៕

adverise with khmeread