របៀបក្នុងការចាប់ផ្តើមអាជីពការងារលក្ខណៈអន្តរជាតិ

វាច្បាស់ណាស់ដែលថាពិភពលោកដែលយើងកំពុងរស់នៅសព្វថ្ងៃគឺតូចជាងកាលពីជំនាន់ដូនតាយើងធ្លាប់រសនៅ។ កាលពី ២៥មុន, អ៊ីនធឺណេតបានផ្លាស់ប្ដូររបៀបក្នុងការទំនាក់ទំនងនិងរបៀបក្នុងការធ្វើដំណើរហើយវាក៏បានបង្កើតឱកាសជាច្រើនសម្រាប់អ្នកស្វែងរកការងារដែលខិតខំប្រឹងប្រែងដើម្បីជោគជ័យក្មុងជីវិតរបស់ពួកគេ។ ឱកាសមួយដែលល្អបំផុតក្នុងចំណោមនោះគឺការបន្តឲអាជីពរបស់អ្នកចូលក្នុងទីផ្សារការងារអន្តរជាតិ, ដែលវាមិនត្រឹមតែជួយឲសុបិន្តអ្នកឆាប់ក្លាយជាការពិតនោះទេ វាថែមទាំងធ្វើឲអ្នកក្លាយជាមនុស្សមួយរូបដែលមានការប្រកួតប្រជែងនៅក្នុងពិភពលោក។

ការរៀបចំគឺជាគន្លឹះមួយដ៏សំខាន់

ត្រូវចងចាំ, ការរៀបចំគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងចំនុចនេះ។ គោលដៅរបស់អ្នកគឺចង់មានអាជីពមួយដែលមានលក្ខណៈអន្តរជាតិ ក្នុងជំនាញដែលអ្នកបានជ្រើសរើស។ ក៏ប៉ុន្តែការដែលធ្វើដូច្នេះនឹងតម្រូវឲអ្នកធ្វើការងារជាច្រើនដើម្បីទទួលបានចំនុចសំខាន់នៅទីនោះ។ ត្រូវធ្វើការស្រាវជ្រាវមួយចំនួនដើម្បីយល់ពីការអប់រំ, ច្បាប់, បទពិសោធន៍ការងារនិងវប្បធម៌ដែលអ្នកគួរតែគិតមុនពេលប្រឡូកក្នុងទីផ្សារការងារអន្តរជាតិរបស់អ្នក។

កម្រិតសញ្ញាប័ត្រគឺពិតជាសំខាន់ខ្លាំងណាស់

កុំភ្លេចថាការធ្វើការក្រៅប្រទេស មានន័យថាអ្នកត្រូវចេះប្រាកដនូវមុខវិជ្ជាក្នុងជំនាញរបស់អ្នក។ ការមានសញ្ញាបត្រជាមូលដ្ឋានគឺសំខាន់ណាស់ក្នុងការចាប់ផ្តើម។ ប៉ុន្តែការប៉ងចងបានអនុបណ្ឌិតរឺក៏ថ្នាក់បណ្ឌិតនឹងផ្ដល់ឲអ្នកនូវកម្រិតសិក្សាដែលអ្នកប្រកួតប្រជែងនឹងអ្នកមិនមាន នៅពេលដែលអ្នកត្រូវតែតតាំងជាមួយពួកគេនៅក្នុងទីផ្សារការងារអន្តរជាតិ

ព្យាយាមយល់ដឹងអំពីបទពិសោធន៍វប្បធម៌បរទេស
កាធ្វើការនៅក្រៅប្រទេស គឺមានន័យថាអ្នកនឹងត្រូវធ្វើការជាមួយមិត្តរួមការងារដែលធំឡើងនៅក្នុងបរិស្ថានខុសអំពីអ្នក។ នេះបានន័យថា អ្នកគួរតែជាមនុស្សដែលស្គាល់វប្បធ៌មច្រើនដែលអាចសម្របខ្លួនក្នុងបរិស្ថានថ្មីមួយ ហើយមានគំនិតថ្មីក្នុងការធ្វើការ។ ដើម្បីពង្រឹងបទពិសោធន៍វប្បធម៌បរទេសរបស់អ្នក, អ្នកអាចព្យាយាមចូលរួមក្នុងសង្គមសិស្សបរទេសនៅក្នុងបរិវេណសាលារបស់អ្នក, សិក្សាអំពីប្រវត្តិសាស្ត្រ នយោបាយ នៅក្នុងតំបន់ទាំងនោះ ឬក៏ព្យាយាមសម្របខ្លួនអ្នកនឹងម្ហូបអាហារនៅក្នុងតំបន់នោះ។

សិក្សាអំពីអត្ថន័យរបស់ភាសា

វាដូចជាការពិតដែរក៏ប៉ុន្តែ ដោយមិនគិតអំពីកម្រិតនៃការអប់រំរបស់អ្នក ប្រសិនបើអ្នកមិនអាចមានទំនាក់ទំនងជាមួយមិត្តរួមការងាររបស់អ្នកដោយចុះសម្រុងនោះ អ្នកនឹងមិនអាចនឹងមានការងារលក្ខខណៈអន្តរជាតិដែលអ្នកប្រាថ្នាឡើយ។ ការសិក្សាភាសានៅក្នុងតំបន់ គឺពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែគឺត្រូវទាមទារយល់ដឹងនៅក្នុងកម្រិតជាន់ខ្ពស់។ ត្រូវចងចាំថាត្រូវតែពង្រឹងភាសាអង្លេសរបស់អ្នក ដែលវានឹងអាចជួយអ្នកបើទោះបីជាអស់សង្ឃឹមនឹងការងារទាំងនោះក៏ដោយ។

ការទំនាក់ទំនងនិង ការបង្កើតទំនាក់ទំនងពិតជាមានសារៈសំខាន់

នៅក្នុងប្រទេសខ្លះ វាមិនសំខាន់ទេចំពោះធ្វីដែលអ្នកស្គាល់ អ្វីដែលសំខាន់នោះគឺំមនុស្សដែលអ្នកស្គាល់ទៅវិញនោះទេ។ ត្រូវចាំថាអ្នកត្រូវតែបង្កើតទំនាក់ទំនងឲបានច្រើន ដែលវាពិតជាអាចជួយអ្នកឲជោគជ័យក្នុងអាជីពការងាររបស់អ្នក។ ត្រូវចាប់ផ្ដើមបង្កើតទំនាក់ទំនងឲបានច្រើននៅពេលដែលកំពុងសិក្សា។ ព្យាយាមបង្កើតទំនាក់ទំនងជាមួយអ្នកដទៃទៀតដែលរៀននៅក្នុងជំនាញដូចអ្នក។ ប្រសិនបើពួកគេបង្កើតអ្នកជំនាញនោះ វានឹងកាន់តែល្អ។

ត្រូវមានបំណងក្នុងការធ្វើដំនើរនិងធ្វើការនៅបរទេស

រឿមួយដែលអ្នកត្រូវចងចាំនោះគឺថា វាពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកការងារនៅក្រៅប្រទេស ក្នុងករណីដែលអ្នកខ្វះបទពិសោធន៍ការងារនៅក្រៅប្រទេសនោះ។ ជាការពិតណាស់ដែលវាគឺជាបញ្ហាដែលអ្នករាល់គ្នាតែងតែជួបប្រទះ នៅពេលពូកគេដាក់ពាក្យសុំការងារលើកដំបូងនោះ។ នៅក្នុងពេលចាប់ផ្ដើម អ្នកអាចព្យាយាមសិក្សាអំពីបទពិសោធន៍ការងារនៅក្នុងស្រុកជាមុនសិន, បន្ទាប់មកទៀតយកជំនាញដែលអ្នកមាននោះសម្រាប់ការស្នើសុំចុះកម្មសិក្សានៅបរទេស។

សិក្សាជំនាញដែលមានតម្រូវការខ្ពស់

ក្រៅអំពីមុខជំនាញដែលអ្នកពេញចិត្ត ត្រូវព្យាយាមចាប់យកជំនាញការងារដែលត្រូវនឹងតម្រូវការទីផ្សារការងារអន្តរជាតិ។ វារាប់បញ្ចូលទាំង ជំនាញរឺងដូចជា ការសរសេរ និងការវិភាគ ឬក៏ការសរសេរស្រាវជ្រាវ។ ជំនាញបច្ចេកទេសកុំព្យូរទ័រ រាប់បញ្ចូលទាំង ដំនើរការសរសេរនៅក្នុងតារាងផ្សេងៗ ពាណិជ្ជកម្ម និងជំនាញគ្រប់គ្រងផ្សេងៗទៀត, ការរៀបចំគម្រោង ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងគម្រោង គណនេយ្យ ក៏ដូចជាជំនាញវិភាគប្រព័ន្ធផងដែរ។

ពង្រឹងការទំនាក់ទំនងនិង សមត្ថភាពក្នុងការទាក់ទងរវាងបុគ្គលិក

នៅក្នុងមុខជំនាញដ៏កំពូលដែលបានលើកឡើងខាងលើ, អ្នកក៏គួរតែសង្កត់ធ្ងន់លើការអភិវឌ្ឈន៍ជំនាញទូទៅ ដូចជាសមត្ថភាពក្នុងការគ្រប់គ្រង ព្រមទាំងជំនាញទាក់ទិននឹងបុគ្គលិកដូចជា សមត្ថភាពទំនាក់ទំនងរវាងបុគ្គលនិងភាពជាអ្នកដឹកនាំ។ អ្នកក៏គួរតែសម្លឹងមើលគិតអំពីការផ្លាស់ប្ដូរទំនាក់ទំនង វប្បធម៌បរទេស តាមរយៈការទាក់ទងក្នុងវប្បធម៌ផ្សេងៗក្នុងសង្គមបរិស្ថាននានា។ ក្រៅពីនោះ អ្នកក៏គួរតែពង្រឹងភាពខ្លាំងរបស់អ្នក ព្រមទាំងពង្រីកសមត្ថភាពតរបស់អ្នកនៅពេលដែលអ្នកត្រូវរស់នៅក្នុងទឹកដីបរទេសផងដែរ

សមត្ថភាពក្នុងការស្វែងរកការងារធ្វើ

ជាចុងក្រោយ ការដែលមានទេព្យកោសល្យខាងលើព្រមទាំង ជំនាញប្លែកពីគេ នឹងមិនមានប្រយោជន៍អ្វីនោះទេ ប្រសិនបើអ្នកមិនអាចស្វែងរកការងារដែលអ្នកចង់បាននោះទេ។ អ្នកនឹងត្រូវតែធ្វើឲខ្លួនអ្នកលេចធ្លោក្នុងចំនោមបេក្ខជន រាប់រយ រាប់ពាន់នាក់។ ការដែលធ្វើឲប្រវត្តិសង្ខេបរបស់អ្នកល្អនោះគឺជាការចាប់ផ្ដើមមួយដ៏ល្អបំផុត, ក៏ប៉ុន្តែត្រូវគិតអំពីការកែតម្រូវវាទៅកាន់កម្រិតបន្ទាប់ផងដែរ។ លោកអ្នកអាចប្រើប្រាស់ LinkedIn ប៉ុន្តែអ្នកខ្លះអាចនឹងសរសេរ Blog ឬក៏ គេហទំព័រ ផ្ទាល់ខ្លួនរបស់ថែមទៀតដើម្បីទទួលបានកាន់តែប្រសើរឡើង។

សរុបសេចក្ដីមក

ការបង្កើតអាជីពការងារលក្ខណៈអន្តរជាតិគឺជាការប្ដេជ្ញាចិត្តក្នុងរយៈពេលយូរ ដែលវានឹងអាចទាមទារមនុស្សជាច្រើនវិនិយោគមកលើទុនរបស់អ្នក។ អ្នកនឹងមិនត្រឹមតែជាបុគ្គលិកធម្មតានោះទេ, ប៉ុន្តែអ្នកនឹងត្រូវបង្កើតរបៀបរស់ថ្មីមួយសម្រាប់ខ្លួនឯង។ ដាក់ស្នើរសុំការងារណាដែលគេងាយនឹង ចាប់អារម្មណ៍មកលើអ្នកហើយត្រូវចងចាំនូវរាល់ជំហានទាំងលើនេះ។

ប្រភព៖ everjobs

adverise with khmeread