adverise with khmeread Article 3456096 3165ec6d00000578 625 964x386

អស់​ចម្ងល់​! នាយក​ក្លឹប Inter លាតត្រដាង​ការពិត​ថា United នឹង​តែងតាំង​លោក Jose Mourinho

​    ​លោក Jose Mourinho នឹង​ក្លាយជា​អ្នកចាត់ការ​បន្ទាប់​រប​ស់ Manchester United នេះ​បើ​យោងតាម​សម្តី​របស់​នាយក​ក្លឹប Inter Milan លោកស្រី Bedy Moratti​។ 

​    ​ប្អូនស្រី​របស់​អតីត​ប្រធាន​ក្លឹប លោក Massimo Moratti រូបនេះ​ត្រូវបាន​អ្នកកាសែត​ចោមរោម​សួរ​សំណួរ​ជាច្រើន បន្ទាប់ពី​ចាកចេញ​ពី​ការជួបជុំ​ទទួលទាន​អាហារ​ថ្ងៃត្រង់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ជាមួយ​លោក Mourinho និង​គ្រួសារ​របស់លោក​ស្រី​។ 

​    ​នៅពេល​សួរថា​តើ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នឹងធ្វើ​ការវិលត្រឡប់​គួរឱ្យភ្ញាក់ផ្អើល​មក​ទឹកដី San Siro របស់​អ៊ីតាលី​វិញ​ដែរឬទេ អ្នកស្រី Bedy Moratti បាន​ធ្លោយមាត់​ប្រាប់ថា គោលដៅ​របស់គាត់ (Mourinho) នឹង​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​អង់គ្លេស​ឯណោះ​ទេ​។ 

​    ​លោកស្រី​បាន​ប្រាប់​អ្នកកាសែត​របស់​វេ​ប​សាយ calciomercato.com ថា "​បច្ចុប្បន្ន​គាត់​រីករាយ​ណាស់ ហើយ​គាត់​នឹង​ទៅ Manchester"​។​

​    ​នៅពេល​សួរ​អំពី​ការជួបជុំ​ទទួលទាន​អាហារ​ថ្ងៃត្រង់ លោកស្រី​បាន​ឆ្លើយថា "​ជាការ​ពិត គាត់​តែងតែ​អស្ចារ្យ​ជានិច្ច ហើយ​ពួកយើង​នឹក​គាត់​ក្នុងនាម​ជា​បុគ្គល​"​។ 

​    ​លោក Mourinho កំពុង​ស្ថិតនៅ​ទីក្រុង Milan បន្ទាប់ពី​ត្រូវបាន​អញ្ជើញ​ដោយ​លោកស្រី Moratti ដើម្បី​ទស្សនា​ការប្រកួត Serie A របស់​ក្រុម Inter Milan ជាមួយនឹង​ក្រុម Sampdoria៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់