adverise with khmeread Albinos 1

គួរឲ្យខ្លាចកាត់យកអវយវៈមនុស្សផឿក ដើម្បីប្រើក្នុងពិធីមន្តអាគម

          ក្រុម​ខ្មាន់​កាំភ្លើង​បាន​ចាប់ពង្រត់​និង​សម្លាប់​ក្មេង​ស្រី​ភឿក​អាយុ​​៥​ឆ្នាំ​ម្នាក់​។ ពួក​ខ្មាន់​កាំភ្លើង​បាន​កាត់យក​​ដៃ​របស់នាង​ ដើម្បីប្រើ​ក្នុង​ពិធី​អំពើឧមអាម។

          ក្រុម​ចោរព្រៃ​បាន​សម្រុក​ចូល​ផ្ទះរបស់​កុមារី​រូបនេះ​នៅ​ប្រទេស​ប៊ូរុនឌីកាល​ពី​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃពុធ​ ហើយ​វាយប្រហារឪពុក​ម្តាយ​របស់នាង​មុន​ពេល​ចាប់ពង្រត់​នាងចេញទៅ។

          សាច់ញាតិនិងអ្នក​ជិតខាង​បានដេញតាម​ក្រុម​ចោរព្រៃទាំងនេះ​ ហើយ​ក្រោយ​មក​បាន​រក​ឃើញ​សាកសព​របស់នាង​ត្រូវគេកាត់​ជា​ផ្នែកៗ។

          ប្រភព​មួយ​បាន​និយាយថា “​ដៃម្ខាង​របស់នាង​ត្រូវ​បានកាត់យក​ទៅ​បាត់​”។

          សមត្ថកិច្ច​បាន​ធ្វើ​ការស៊ើបអង្កេតលើការស្លាប់របស់ក្មេងស្រីរូបនេះ ប៉ុន្តែ​ប៉ូលិស​ជឿ​ថា ខ្មាន់កាំភ្លើង​ផ្តោតគោល​ដៅលើ​ក្មេងស្រី​នេះ ហើយ​គ្មានការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ផ្សេងទេ។

          នេះគឺជា​សេចក្តីរាយ​ការណ៍​ដំបូង​ស្តីពីការសម្លាប់​មនុស្ស​ផឿក​នៅ​ប្រទេស​ប៊ូរុនឌី​ក្នុងរយៈ​ពេល​បួន​ឆ្នាំ​ចុងក្រោយនេះ។

          កន្លងមក​ មនុស្ស​ផឿក​ត្រូវគេសម្លាប់​ ហើយ​ផ្នែក​នៃ​រាងកាយ​របស់​ពួកគេ​ត្រូវ​បា​នប្រើ​ប្រាស់នៅក្នុង​ជំនឿ​មន្ត​អាគមផ្សេងៗ។

          មនុស្សផឿក​ជាង​២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេសអាហ្វ្រិក​ភាគ​ខាង​កើតមួយ​នេះ ចាប់តាំងពី​ឆ្នាំ​២០០៨​មក។

          បើទោះបីជា​មនុស្ស​មួយ​ចំនួន​ត្រូ​វបាន​ចោទប្រកាន់​កាលពី​ឆ្នាំ​២០០៩ ពីបទ​ឃាតកម្ម​និង​មាន​គម្រោង​សម្លាប់​មនុស្ស​ផឿក​ក៏​ដោយ ក៏​ទណ្ឌិត​ទាំង​នេះបាន​គេច​​ខ្លួន​ពី​ពន្ធនាគារ​អស់​ក្នុង​រយៈ​ពេល​ពីរឆ្នាំក្រោយ។

          ប្រទេស​តង់សានីក្បែរខាង​ គឺជា​ទីផ្សារងងឹត​ដ៏គួរឲ្យបារម្ភ​ ដែល​ជួញដូរ​សរី​រាង្គ​និង​ផ្នែក​នៃអវយវៈរបស់​មនុស្ស​ផឿក ហើយ​សាកសព​របស់​មនុស្ស​ផឿក​ទាំង​មូល​អាច​លក់​បាន​ថ្លៃរហូតដល់​៥០.០០​០​ផោន​ ( ប្រហែល​​៧០.០០០ ដុល្លារ)។

            គ្រូមន្តអាគម​ធ្វើ​ពិធី​និង​ធ្វើ​អំពើ​ដោយ​ប្រើ​ប្រាស់​ផ្នែក​នៃសរីរាង្គ​របស់​មនុស្ស​ផឿក​ ដែល​ពួកគេ​មានជំនឿថា វាអាចនាំ​មក​នូវ​សំណាង​ល្អ​និង​ទ្រព្យ​សម្បត្តិ​​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់