សង្សារមួយគូឆ្ងល់ខ្លាំង ម៉េចក៏មានផ្ទៃពោះទៅកើត បើការពារសម្បើមម្លឹងៗហើយហ្នុង! ពេលសួរវេជ្ជបណ្ឌិត គាត់និទានរឿងតោឱ្យស្តាប់ ហើយទារ ៤០០ ដុល្លារ

សំណើច៖ ថ្ងៃមួយបុរសម្នាក់បាននាំមិត្តស្រីទៅមន្ទីរពេទ្យ ដោយសារនាងមានផ្ទៃពោះ ហើយពួកគេជានិច្ចកាលតែងតែការពារពេលរួមភេទជានិច្ច។

ពេលទៅដល់ពេទ្យបុរសជាសង្សារបានប្រាប់ទៅពេទ្យថា ៖ លោកវេជ្ជបណ្ឌិត មិត្តស្រីរបស់ខ្ញុំមានផ្ទៃពោះ ប៉ុន្ដែយើងជានិច្ចកាលប្រើរបស់ការពារ និងស្រោមមិនដែលធ្លាយទេ។ តើវាអាចកើតឡើងដោយរបៀបណា?

វេជ្ជបណ្ឌិត ៖ ឈប់សិន! ឱ្យខ្ញុំនិទានរឿងមួយឱ្យស្ដាប់។ ថ្ងៃមួយមានអ្នកប្រមាញ់ម្នាក់ ដែលជានិច្ចកាលតែងតែកាន់កាំភ្លើងមួយដើមតាមខ្លួនជានិច្ច។ ប៉ុន្ដែថ្ងៃមួយនោះ គាត់ចេញក្រៅដោយកាន់តែឆត្រ ជំនួសកាំភ្លើង។ រំពេចនោះស្រាប់តែមានតោមួយក្បាលចេញមកពីមុខគាត់។ ដើម្បីបំភ័យតោនោះ អ្នកប្រមាញ់បានយកឆត្រធ្វើដូចកាំភ្លើងមួយដើម និងបាញ់តោនោះ ហើយបន្ទាប់មកតោក៏ស្លាប់។

បុរសជាសង្សារ ៖ វាមិនដែល! ប្រហែលមាននរណាម្នាក់ផ្សេងមួយទៀតបាញ់តោនោះស្លាប់ហើយ!

វេជ្ជបណ្ឌិត ៖ ល្អ! អ្នកឯងយល់រឿងនិទានដែលខ្ញុំនិយាយហើយ! ឥឡូវឱ្យ ៤០០ ដុល្លារមក ថ្លៃពិគ្រោះយោបល់!៕

adverise with khmeread