adverise with khmeread Vietnam's coffe

ការពិតទាំង ១០ នៅអាស៊ីអាគ្នេយ៍ ដែលអ្នកគួរតែដឹង

១- អង្គរវត្ត ក្នុងប្រទេសកម្ពុជា គឺជាប្រាសាទឧទ្ទិសដល់សាសនាធំបំផុតក្នុងពិភពលោក។ បុព្វបុរសខ្មែរចំណាយពេល ៣០ ឆ្នាំទម្រាំសាងសង់បានប្រាសាទមួយនេះ។

 
២- នៅពេលទស្សនាតំបន់អង្គរក្នុងប្រទេសកម្ពុជា អ្នកអាចជិះដំរីពីខ្លោងទ្វារខាងត្បូងអង្គរធំទៅកាន់ប្រាសាទបាយ័នបាន។ 


៣- កោដ្ឋមាស ដែលរក្សាទុកសរីរិកធាតុរបស់ព្រះពុទ្ធត្រូវបានរក្សាទុកនៅសក្យមុនីចេតិយ៍នៅលើភ្នំព្រះរាជទ្រព្យ ឆ្ងាយពីភាគខាងជើងរាជធានីភ្នំពេញប្រមាណ ៤៨ គីឡូម៉ែត្រ។ 


៤- ទោះបីប្រទេសវៀតណាមមានបណ្តោយរហូតដល់ទៅ ១.៦៥០ គីឡូម៉ែត្រពីខាងជើងដល់ខាងត្បូងក៏ដោយ ក៏ប៉ុន្តែនៅចំណុចរួមតូចបំផុតរបស់ប្រទេសនេះ ការធ្វើដំណើរឆ្លងកាត់ពីកើតទៅលិចមានចម្ងាយត្រឹមតែ ៥០ គីឡូម៉ែត្រប៉ុណ្ណោះ។ 


៥- វៀតណាមជាប្រទេសនាំចេញកាហ្វេធំបំផុតទីពីរក្នុងពិភពលោក។ មានតែប្រេស៊ីលប៉ុណ្ណោះដែលនាំចេញកាហ្វេច្រើនជាងវៀតណាម។ កាហ្វេវៀតណាមភាគច្រើនត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក។ 


៦- ក្នុងប្រទេសថៃ ហាងកាត់សក់ជាធម្មតាបិទរាល់ថ្ងៃពុធ ព្រោះប្រជាជនថៃមានជំនឿថាពួកគេនឹងជួបសំណាងអាក្រក់ប្រសិនបើកាត់សក់ចំថ្ងៃពុធ។ 


៧- បុរសជនជាតិថៃទាំងអស់ត្រូវគេរំពឹងថានឹងក្លាយជាព្រះសង្ឃក្នុងរយៈពេលខ្លីណាមួយនៅក្នុងមួយឆាកជីវិតរបស់ខ្លួន។ តាមប្រពៃណីរយៈពេលបួសជាសង្ឃគឺមានចំនួន ៣ ខែ ប៉ុន្តែសព្វថ្ងៃរយៈពេលនេះបានថយចុះមកត្រឹម ១ ឬ ២ សប្តាហ៍ប៉ុណ្ណោះ។


៨- ប្រជាជនមួយចំនួននៅម៉ាឡេស៊ីងូតទឹកសម្អាតទារករបស់ខ្លួននៅក្នុងស្រាបៀរដើម្បីការពារពួកគេពីជំងឺផ្សេងៗ។


៩- ឥណ្ឌូនេស៊ីគឺជាប្រទេសប្រជុំកោះធំជាងគេបំផុតក្នុងពិភពលោក ដោយមានកោះសរុបដល់ទៅចំនួន ១៧.០០០ កោះ។ 


១០- មានសិភាសិតមួយក្នុងប្រទេសថៃបានពោលថា អ្នកមិនចាំបាច់បារម្ភដូងធ្លាក់ត្រូវនោះទេ ព្រោះដូងមានភ្នែក។ ដោយសារប្រជាជនច្រើនឡើងៗស្លាប់ដោយសារដូងធ្លាក់ត្រូវក្បាលជាងត្រូវឆ្លាមខាំរាល់ឆ្នាំ ប្រជាជនក៏មិនបារម្ភរឿងឆ្លាមខាំដូចគ្នាដែរ!

ប្រភព៖ ហ្គេបវើក

adverise with khmeread
ប្រភព៖ ហ្គេបវើក

មតិយោបល់