adverise with khmeread Washing hands

មនុស្ស​មាន​កំហុស​ខាង​អនាម័យ​ដោយ​មិនដឹង​ខ្លួន​ចំនួន ៤ ចំណុច​

    ​នេះ​គឺជា​ការពិត​មិនអាច​ប្រកែក​បាន​។ ការស្រាវជ្រាវ​និយាយថា ប្រជាជន​អាមេរិក ១៥ ភាគរយ​នៅតែ​មិន​ព្រម​ដុស​លាងដៃ​របស់ខ្លួន​ក្រោយ​ប្រើ​បង្គន់​សាធារណៈ​។ បើទោះបីជា​បាន​លាងដៃ​ហើយក៏​ពិតមែន ក៏ប៉ុន្តែ​ពួកគេ​នៅតែ​មិនបាន​លាងដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ត្រឹមត្រូវ​នោះដែរ​។ ខាងក្រោម​នេះ​គឺជា​ការណែនាំ​អំពី​របៀប​ថែទាំ​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​៖

​    ​១. ការ​លាងដៃ​
​    ​ត្រាំ​ដៃ​របស់​អ្នកជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹកកក បន្ទាប់មក​ដុសលាង​ដៃ​ជាមួយ​សាប៊ូដុំ​ធម្មតា​។ (​ការស្រាវជ្រាវ​បង្ហាញថា ការប្រើប្រាស់​ប្រភេទ​ទឹក​ប្រឆាំង​បាក់តេរី​ពុំមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​មេរោគ​នោះឡើយ​)​។ លាងដៃ​ជាមួយ​សាប៊ូ​ប្រហែល ២០ វិនាទី ចាំ​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​ធម្មតា​។

​    ​២. ការសម្អាត​ត្រចៀក​
​    ​សូម​បោះចោល​សំឡី​ត្បាល់​ត្រចៀក ព្រោះ​វា​អាច​រុញ​អាចម៍ត្រចៀក​ឱ្យចូល​កាន់តែ​ជ្រៅ​ទៅៗ និង​បំផ្លាញ​ក្រដាសត្រចៀក​។ រឿង​គួរតែ​ដឹង​នោះ​គឺថា អាចម៍ត្រចៀក​មានគុណ​ប្រយោជន៍​ប្រឆាំង​បាក់តេរី​។ ប្រសិនបើ​ការកើនឡើង​នៃ​អាចម៍ត្រចៀក​បង្កបញ្ហា​ដល់​អ្នក វិធី​ល្អ​បំផុត​គឺ​ត្រូវឱ្យ​គ្រូពេទ្យ​កាយ​វា​ចេញ ឬ​ប្រើ​ក្រ​វា​ត្បាល់​អាចម៍ត្រចៀក​។​

​     ៣. ការ​កាត់​ក្រចកជើង​
​    ​កាត់​វា​ជាមួយនឹង​កន្ត្រៃ​កាត់​ក្រចក​ស្អាត ហើយ​តម្រឹម​ឱ្យ​វា​ស្មើ តែ​កុំឱ្យ​ខ្លី​ពេក​ដើម្បី​ចៀសវាង​ការ​ដុះ​ក្រចក​ក្នុង​សាច់​។ កុំ​កាត់​គល់​ក្រចក​សងខាង​ឱ្យសោះ ព្រោះ​វា​អាច​បង្ក​ឱ្យ​ឆ្លង​មេរោគ​បាន​។

​    ​៤. ការ​ដុសធ្មេញ​
​    ​ត្រូវ​ច្របាច់​ថ្នាំដុសធ្មេញ​ក្នុង​បរិមាណ​ប្រហាក់ប្រហែល​នឹង​គ្រាប់​សណ្តែកដី ហើយ​ប្រើ​ច្រាស់​ទន់​ដុស​វា​ទៅវិញទៅមក​ឱ្យ​ពេញ​ផ្ទៃ​ធ្មេញ​របស់​អ្នក និង​ដុស​ទាំង​អណ្តាត​ផងដែរ​។ ត្រូវ​ដុសធ្មេញ ២ ដង​ក្នុង​មួយថ្ងៃ ហើយ​ដុស​ឱ្យបាន ២ នាទី​ក្នុង​មួយ​លើក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់