adverise with khmeread Read this and never throw away avocado seeds again

អាន​អត្ថបទ​នេះហើយ​អ្នក​នឹងមិន​បោះចោល​គ្រាប់​ផ្លែ​បឺ​រ​ទៀតឡើយ​

    ​ផ្លែឈើ​ដែល​បរិបូរណ៍​បំផុត និង​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​សុខភាព​គឺ​ផ្លែ​បឺ​រ ឬ Avocado​។ ដោយឡែក គ្រាប់​ផ្លែ​បឺ​រ​មាន​អត្ថប្រយោជន៍ និង​មាន​ឥទ្ធិពល​ខ្លាំងណាស់​។

​    ​គ្រាប់​ផ្លែ​បឺ​រ​ផ្ទុក​អាមីណូអាស៊ីត ៦៥ ភាគរយ​នៅក្នុង​ផ្លែឈើ​មួយ​នេះ ដោយ​វា​មាន​ជាតិ​សរសៃ​ច្រើនជាង​ផ្លែឈើ​ណាៗ​ទាំងអស់​។​

​    ​អត្ថប្រយោជន៍​របស់​គ្រាប់​ផ្លែ​បឺ​រ​៖
​    ​១. គ្រាប់​ផ្លែ​បឺ​រ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កម្ចាត់​ជំងឺ​រលាក​សន្លាក់ ដោយសារតែ​គុណសម្បត្តិ​ប្រឆាំង​ការ​រលាក​របស់​វា​។
​    ​២. គ្រាប់​ផ្លែ​បឺ​រ​ជួយ​កាត់បន្ថយ​ការ​រលាក​បំពង់​ក្រពះ​និង​ពោះវៀន​។ វា​ក៏​ល្អ​សម្រាប់​ជំងឺរាគ​រូស​ផងដែរ ហើយ​ថែមទាំង​អាច​ធ្វើជា​ឱសថ​សម្រាប់​ទប់​ការឆ្លង​មេរោគ​និង​បញ្ហា​ក្រពះ​ផងដែរ​។
​    ​៣. យោងតាម​ការសិក្សា​ថ្មីៗ​នេះ គ្រាប់​ផ្លែ​បឺ​រ​គឺជា​ប្រភព​នៃ​ជាតិ​កូ​ឡា​ជែ​ន​ដែល​ល្អ​សម្រាប់​ធ្វើឱ្យ​ស្បែក​តឹង​ណែន​ឡើងវិញ និង​លែង​ជ្រីវជ្រួញ​។
​    ​៤. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ទប់ស្កាត់​ជំងឺ​។​
​    ​៥. វា​មាន​ប្រសិទ្ធភាព​បំផុត​ពេល​និយាយ​ដល់​ការដុត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​។ ហើយ​វា​ក៏​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បានយូរ ដូច្នេះ​យើង​នឹង​ចាប់ផ្តើម​ស្រក​ទម្ងន់​ដោយ​ឯកឯង​។
​    ​៦. គ្រាប់​ផ្លែ​បឺ​រ​ផ្ទុក​ទៅដោយ​កម្រិត​ថាមពល​ខ្ពស់​ដែល​ជួយ​ធ្វើឱ្យ​រាងកាយ​មាន​ថាមពល​ពេញ​មួយថ្ងៃ​។​
​    ​៧. លោកអ្នក​អាច​ទទួលទាន​គ្រាប់​ផ្លែ​បឺ​ក្នុង​ប្រភេទ​ជា​បន្លែ​ញាំ​ក៏បាន ឬ យក​ឆុង​ជា​តែ​ផឹក​ក៏បាន ឬ បើ​មិន​អ៊ីចឹង​ទេ​ដាក់​វា​កិន​ចូលទៅក្នុង​ទឹក​ផ្លែឈើ​ក្រឡុក​របស់​អ្នក​ក៏បាន​។
​    ​៨. គ្រាប់​ផ្លែ​បឺ​រ​អាច​ទប់ស្កាត់​ការលូតលាស់​នៃ​ដុំ​សាច់​មហារីក ដោយសារតែ​វា​ផ្ទុក​ទៅដោយ​សារធាតុ Flayonol៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់