សណ្ឋារមួយនៅសៀមរាបជាប់លេខ ១ លើពិភពលោកតាមការដាក់ពិន្ទុពីវេបសាយ TripAdivsor

សណ្ឋាគារលំដាប់ថ្នាក់លេខ ១ នៅលើពិភពលោកគឺស្ថិតនៅក្នុងប្រទេសកម្ពុជា និងមានតម្លៃត្រឹមតែ ១១០ ដុល្លារប៉ុណ្ណោះក្នុងមួយយប់។ នេះបើយោងតាមកម្មវិធីប្រគល់រង្វាន់ជម្រើសរបស់អ្នកដំណើរប្រចាំឆ្នាំ នៃវេបសាយ TripAdivsor។

សណ្ឋាគារវិរតន៍ (Viroth's Hotel) ដែលស្ថិតនៅកណ្តាលក្រុងសៀមរាបក្នុងតំបន់វត្តបូ គឺមានរចនាប្ម័ទសម័យទសវត្សរ៍ ១៩៥០ ដ៏រស់រវើក អមដោយមានសួនច្បាររុក្ខជាតិបៃតងបញ្ឈរមិនធម្មតា បន្ទប់គេងស្ទីលទំនើប ៣៥ បន្ទប់ អាងហែលទឹក ២០ ម៉ែត្រ ស្ប៉ា បន្ទប់ហាត់ប្រាណ និង ភោជនីយដ្ឋាននៅក្បែរអាងទឹក។

ពានរង្វាន់នេះត្រូវបានសម្រេចសេចក្តីដោយរូបមន្តគណិតវិទ្យា ដែលវិភាគលើ "ការផ្តល់ពិន្ទុ" ដែលប្រមូលបានក្នុងរយៈពេលពេញមួយឆ្នាំពីអ្នកដំណើរទូទាំងពិភពលោក។

ហើយសណ្ឋាគារនៅភាគឦសាននៃប្រទេសកម្ពុជាទទួលបានពិន្ទុ ៩១០ ជាមួយ ៩៥ ភាគរយនៃការផ្តល់ពិន្ទុនោះ គឺជា "ល្អប្រសើរណាស់" ហើយគ្មានការផ្តល់ចំណាត់ថ្នាក់ក្រោមមធ្យមនោះឡើយ។

អ្នកប្រើប្រាស់វេបសាយ TripAdvisor ម្នាក់មកពីប្រទេសសិង្ហបុរីបាននិយាយថា "ការរចនាខាងក្នុងដ៏ទាន់សម័យនិងថែរក្សាបានយ៉ាងល្អ រួមទាំងឡាន Mercedes បុរាណពណ៌ខ្មៅ ដែលដឹកយើងទៅព្រលានយន្តហោះ។ បុគ្គលិកមានភាពរួសរាយរាក់ទាក់ និង ចេះនិយាយភាសាអង់គ្លេស។ WiFi លឿនជាងការរំពឹងទុក។ មានទីតាំងស្ថិតនៅកណ្តាលនៃបេះដូងទីក្រុង។ ចំណាយពេលត្រឹម ២៥ នាទីពីព្រលានយន្តហោះ។ សូមទៅចុះមិនខកបំណងទេ"។

ភ្ញៀវម្នាក់ទៀតនិយាយថា "សណ្ឋាគារវីរតន៍គឺជាឧទ្យានរមណីយ៍ដ៏ស្ងប់ស្ងាត់និងសន្តិភាពនៅខេត្តសៀមរាបដ៏មមាញឹកនិងអ៊ូអរ។ បុគ្គលិកគឺអស្ចារ្យណាស់។ គ្មានបញ្ហាអ្វីទាំងអស់។ សណ្ឋាគារដ៏ប្រណិតនេះមានភាពស្រស់ស្អាត និង ល្អឥតខ្ចោះ។ ខ្ញុំមិនដែលស្នាក់នៅក្នុងសណ្ឋាគារស្អាតបែបនេះទេ"៕

adverise with khmeread