កុំឱ្យឱកាសរំលងផុតឱ្យសោះ ២ ឆ្នាំកន្លះមានតែម្តងទេ! ព្រះចន្ទឈាមនឹងរះ មើលឃើញនៅកម្ពុជាជាង ៥ ម៉ោង នៅចុងខែនេះ

ប្រសិនបើអ្នកខកខានព្រះចន្ទពេញវង់ដើមឆ្នាំថ្មី កុំឱ្យទាន់អាលខកចិត្ត នៅថ្ងៃ ៣១ មករា នឹងមានព្រឹត្តិការណ៍ព្រះចន្ទឈាម ឬចន្ទគ្រាសពេញវង់ កើតឡើង។

ព្រះចន្ទពេញវង់នឹងកើតឡើងនៅចុងខែមករា ឆ្នាំថ្មីនេះ ហើយព្រឹត្តិការណ៍នេះកើតឡើងរៀងរាល់ ២ ឆ្នាំកន្លះម្ដងប៉ុណ្ណោះ។

ចន្ទគ្រាសពេញវង់ ឬ ហៅថា ព្រះចន្ទឈាមនេះ កើតឡើងដោយសារ ផែនដីនៅចន្លោះរវាងព្រះអាទិត្យ និងព្រះចន្ទ ហើយនៅពេលពន្លឺព្រះអាទិត្យជះទៅលើផែនដី ព្រះចន្ទនឹងក្លាយទៅជាក្រហមដូចឈាម។

ព្រឹត្តិការណ៍នេះផងដែរ នៅប្រទេសកម្ពុជានឹងមើលឃើញនៅថ្ងៃទី ៣១ មករា វេលាម៉ោង ១៧ និង ៥៣ នាទីរហូតដល់ ម៉ោង ២៣ និង០៨ នាទីយប់ សរុប គឺយើងមើលវារយៈពេល ៥ និង ១៥ នាទី៕

adverise with khmeread