adverise with khmeread First pregnant man is finally back in shape

បុរស​ផើម​ដំបូង​បំផុត​របស់​ពិភពលោក​ចាប់ផ្តើម​មាន​រាង​ស្អាត​វិញ​ហើយ​!

​    ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​នៅពេល​បុរស​ទីមួយ​លើ​លោក​អាចមាន​ផ្ទៃពោះ​បាន​។ លោក Thomas Beatie បានកើត​មកជា​ស្ត្រីភេទ​ឈ្មោះថា Tracy Lagondino នៅ​រដ្ឋ​ហា​វ៉ៃ ក្នុង​ឆ្នាំ​១៩៧៤​។ ចាប់តាំងពី​ពេលនោះ​មក លោក​បាន​និយាយថា លោក​មាន​អារម្មណ៍​ថា​ខ្លួនឯង​ប្រៀប​បីដូច​ជា​បុរស​យ៉ាង​អ៊ីចឹង​។ លោក​បានចាប់ផ្តើម​កសាង​ក្តី​សុបិន​របស់ខ្លួន​ដោយ​ទទួលយក​ការចាក់​បញ្ចូល​អ័រម៉ូន Testosterone អំឡុងពេល​គាត់​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ​។ វា​បានធ្វើឱ្យ​សម្លេង​គាត់​ធំ​ដូច​ប្រុស ដុះ​រោម​មុខ និង​រួម​តូច​សរីរាង្គ​ផ្លូវភេទ​។

​    ​លោក Thomas Beatie បានធ្វើការ​សម្រេចចិត្ត​ធំ​បំផុត​ក្នុង​ឆាកជីវិត​របស់គាត់​ក្នុង​ឆ្នាំ ២០១២​។ លោក​បាន​សម្រេចចិត្ត "​វះ​សុដន់​ចេញ​" ខណៈ​ប្រពន្ធ​របស់លោក​ឈ្មោះ Nancy Beatie បានសម្រេច​ចិត្ត​វះកាត់​ស្បូន​បោះចោល​។

​    ​អស់​រយៈពេល​ជាង ៨ ឆ្នាំ​គិតពី​ឆ្នាំ ២០០៧​មក លោក Thomas Beatie បានសម្រេច​ចិត្ត​បញ្ឈប់​លែង​ឱ្យមាន​អ័រម៉ូន Testosterone និង​សម្រេចចិត្ត​យក​កូន​។ លោក​បាន​រក្សាទុក​សរី​រា​ង្គ​បន្ត​ពូជ​ស្ត្រី​នៅ​ដដែល​។ លោក​បាន​យក​មេជី​វិត​ពី​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ និង​បាន​ឱ្យគេ​បញ្ចូល​មេជី​វិត​តាម​វិធី​សិប្បនិម្មិត​។ ទោះ​លោក Thomas មានគភ៌​ក្រៅ​ស្បូន​ក៏ដោយ ក៏​លោក​នៅតែ​អាច​ពពោះ​កូន​ដំបូង​ឈ្មោះថា Susan ក្នុង​ឆ្នាំ ២០០៧​។

​     បន្ទាប់ពី​ផ្តល់កំណើត​ដល់​កូន​ទីមួយ​របស់ខ្លួន ប្តី​ប្រពន្ធ​មួយគូ​នេះ​មិនយូរប៉ុន្មាន​បានចាប់ផ្តើម​មានកូន​ពីរ​នាក់​ទៀត បន្ទាប់ពី​ប្តូរ​វេន​គ្នា​បញ្ឈប់​អ័រម៉ូន Testosterone​។

​    ​ឥឡូវ​ឪពុក​ពពោះ​លើកទីមួយ​របស់​ពិភពលោក​រូបនេះ​បាន​វិលត្រឡប់​មករក​រូបរាង​សង្ហា​វិញ​ហើយ​។ គាត់​បាន​វិលត្រឡប់​មក​រាង​ស្អាត​វិញ​ជាមួយនឹង​សាច់ដុំ​ក្បាលពោះ ៦ កង់​តែ​រយៈពេល ១២ ខែ​ប៉ុណ្ណោះ បន្ទាប់ពី​សម្រាលកូន​ទី ៣​។ សព្វថ្ងៃ​គាត់​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​ជាមួយ​គ្រួសារ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា បន្ទាប់ពី​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​លើសលុប​ពី​មនុស្ស​ទូទាំង​ពិភពលោក​។ នៅ​អាយុ ៣៧ ឆ្នាំ គាត់​នៅតែ​ទទួល​ការចាក់​បញ្ចូល​អ័រម៉ូន Testosterone ដើម្បី​រក្សា​រូបរាង​ជា​មនុស្ស​ប្រុស និង​រីករាយ​ជាមួយនឹង​ជីវិត​ប្រកបដោយ​សុភមង្គល​ជាមួយ Nancy និង​កូនៗ​ទាំងបី​នាក់​៕

 

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់