អ្នកវិទ្យាសាស្ត្រនិយាយថា ព្រះចន្ទក្រហមដ៏ធំនិងកម្រ ដែលនឹងរះនៅចុងខែមករានេះ គឺផ្សាភ្ជាប់ទៅនឹងបន្ទុះភ្លំភ្លើង និងរញ្ជួយដី

មនុស្សនៅលើផែនដីនឹងបានឃើញបាតុភូតព្រះចន្ទក្រហមដ៏ធំនិងកម្រ នៅថ្ងៃទី ៣១ មករា ២០១៨ នេះ។

យោងតាមអង្គការណាសា ព្រឹត្តិការណ៍ព្រះចន្ទក្រហម ឬ ព្រះចន្ទឈាម ដែលមានមាឌរីកធំជាងសព្វដងបន្តិចបន្តួចនេះ កើតឡើងជាលើកដំបូងក្នុងរយៈពេល ៣៥ ឆ្នាំ ហើយអ្នកនឹងឃើញវាម្តងទៀតរហូតដល់ឆ្នាំ ២០៣៧ ឯណោះ។

បាតុភូតកម្របែបនេះតែងត្រូវបានផ្សាភ្ជាប់ទៅនឹងគ្រោះមហន្តរាយធម្មជាតិលើផែនដី ដូចជា រញ្ជួយដី និង បន្ទុះភ្នំភ្លើងជាដើម។ ព្រះចន្ទ ក៏ដូចជាព្រះអាទិត្យដែរ គឺមានទំនាញទាញគ្នាទៅវិញទៅមក ដែលអាចមានឥទ្ធិពលមកលើភ្នំភ្លើង និងរញ្ជួយដី។

អ្នកវិទ្យាសាស្ត្រសុំមិនបញ្ចេញឈ្មោះម្នាក់និយាយថា "អំឡុងព្រឹត្តិការណ៍ព្រះចន្ទក្រហម ឬ និយាយមួយបែបទៀតថា ចន្ទគ្រាស (ផែនដីគឺនៅចន្លោះព្រះអាទិត្យ និងព្រះចន្ទ)។ សាកស្រមៃមើល ប្រសិនបើអ្នកជាផែនដី ហើយអ្នកកំពុងត្រូវបានទាញដោយកម្លាំងដ៏ខ្លាំងក្លា (ព្រះអាទិត្យ និង ព្រះចន្ទ) ពីទិសផ្ទុយគ្នាទាំងសងខាង។ ប្រសិនបើអ្នកជារាងកាយផ្ទុកសិលាម៉ាកម៉ា ឬ អាចនិយាយថា បាឡុង ហើយអ្នកកំពុងត្រូវបានទាញ នោះស្បែករបស់អ្នកនឹងយារខ្លាំង ឬ ធ្វើចលានាឃ្លាតចេញពីរាងកាយ (រញ្ជួយដី) ហើយសិលាម៉ាក់ម៉ានៅខាងក្នុងខ្លួនរបស់អ្នកនឹងខ្ទាតចេញ (បន្ទុះភ្នំភ្លើង)"៕

adverise with khmeread