ឃាត់មនុស្ស ៥ នាក់ ចែកចាយគ្រឿងញៀននិងជក់ ទាំងក្មេងទាំងចាស់នៅស្ពាននាគកោះពេជ្រ

ភ្នំពេញ​​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ បាន​ប្រទះឃើញជនសង្សយ័ក្មេងចាស់ប្រុសស្រី៥នាក់ ដែលសម្ងំពពាក់ពពូនគ្នា ក្រោមចន្លោះស្ពាននាគភ្លោះ ជិតណាហ្គាវើល ដោយមានការសង្ស័យឃាត់ សួរនាំឆែកឆេររកឃើញគ្រឿងញៀន ២៩កញ្ចប់ (​២៦កញ្ចប់​តូច ៣កញ្ចប់​ធំ)​។

​ប៉ូលិសបានឃាត់ខ្លួនខាងលើនេះកាលពីវេលា ម៉ោង​១ និង៣០នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវ មាត់ទន្លេខាងក្រោម ចន្លោះ​ស្ពាននាគភ្លោះ​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​​។

​មន្ត្រីប៉ូលិសប៉ុស្តិ៍ទន្លេបាសាក់ បានឱ្យដឹងថា​ មុន​ពេលចុះបង្ក្រាបកម្លាំងប៉ូលិសប៉ុស្តិ៍ បានចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញជនសង្សយ័ក្មេងចាស់ប្រុសស្រី៥នាក់ ដែលសម្ងំពពាក់ពពូនគ្នា ក្រោមចន្លោះស្ពាននាគភ្លោះ ជិតណាហ្គាវើល ដោយមានការសង្ស័យក៏បានចុះទៅឃាត់ដើម្បីសាកសួរ​ រួចក៏ធ្វើការឆែកឆេរ រកឃើញគ្រឿងញៀន ប្រភេទម្សៅក្រាម ពណ៌សថ្លា (ម៉ាទឹកកក)​ ចំនួន​ ២៩កញ្ចប់ (ក្នុងនោះមាន ២៦កញ្ចប់​តូច និង ៣កញ្ចប់​ធំ) និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត។

​បច្ចុប្បន្នជនសង្ស័យក្មេងចាស់ប្រុសស្រីទាំង៥នាក់ រួមនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីកសាងសំណុំរឿង​ចាត់ការតាមនីតីវិធីច្បាប់​៕

adverise with khmeread