Index

ឃាត់​ស្ត្រី​២​នាក់​លេង​កន្ទុយលេខ​ចូលដេក​ពេទ្យ​ម្នាក់​ដោយមាន​បញ្ហា​បេះដូង​

     ភ្នំពេញ ៖ ស្ត្រី​២​នាក់​ដែល​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​ល្បែង​ក​ម្ទុ​យ​លេខ​កាលពី​ថ្ងៃទី​១៩ កុម្ភ​:​ឆ្នាំ​២០១៦​ម៉ោង​៤​ល្ងាច​ត្រូវបាន​ប៉ូលិស​បញ្ជូន​ចូលដេក​ម្នាក់​ដោយ មាន​រោគ​បេះដូង ។​

    ប៉ូលិស​និយាយថា សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ទីតាំង​បើក​ល្បែង​សី​ុ​សង​លេង​កន្ទុយ​លេខឆ្នោត​នៅ​ចំណុច​ផ្ទះ​លេខ​១៧៨​ផ្លូវ​បេតុង ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦

ខណ្ឌឫស្សីកែវ​ដោយ​ឃាត់ខ្លួន​២​នាក់​គឺ​១-​ឈ្មោះ​ប៉ូ​សុខ​ហេង ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​និង​២-​ឈ្មោះ​អ៊ុន​សុ​ផុន ភេទ​ស្រី​អាយុ​៦៥​និង​ដកហូត​វត្ថុតាង​មួយចំនួន ។​

    ប៉ូលិស​បន្តថា លុះ​នៅ​ថ្ងៃទី​២០ កុម្ភ​:​ឆ្នាំ​២០១៦​ម៉ោង​៤​និង​១០​នាទី​ឈ្មោះ​ប៉ូ​ សុខ​ហេង​គាត់​មាន​ជំងឺ​បេះដូង​(​គាំងបេះដូង​)​។​ដោយ​ពិនិត្យឃើញ​អាកា​រៈ​ដូចខាងលើ​សម្ថ​កិច្ច​យើង​បាន

​បញ្ជូន​គាត់​មក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យបង្អែក​សម្តេច​ឪ​គីឡូម៉ែត្រ​លេខ​៦ ៕​

មតិយោបល់