អ្នកស្រាវជ្រាវរកឃើញត្រីថ្មីចម្លែកមានធ្មេញដូចមនុស្សនៅតំបន់អាម៉ាហ្សូន

អ្នកស្រាវជ្រាវរកឃើញត្រីថ្មីមួយប្រភេទ ដែលវាមានធ្មេញស្រដៀងទៅនឹងមនុស្ស។

ត្រី Pacu ត្រូវបានគេរកឃើញមាននៅអាមេរិកខាងត្បូង ប្រទេសប្រេស៊ីល និងរដ្ឋ Florida។ ហើយគេរកឃើញវានៅក្នុងទន្លេអាម៉ាហ្សូន និងស្ទឹងជាច្រើនទៀតផងដែរ។

ត្រី Pacu មានលក្ខណៈស្រដៀងគ្នាទៅនឹងត្រី Piranhas ដែលមានធ្មេញច្រើនក្នុងមាត់របស់វា។ ត្រី Piranhas គឺមានធ្មេញស្រួច ខណៈដែលត្រី Pacu គឺមានធ្មេញដូចមនុស្ស។

ត្រី Pacu មានទំហំធំជាងត្រី Piranhas ដោយវាអាចមានប្រវែងរហូតដល់ទៅ ០,៩ ម៉ែត្រ និងទម្ងន់ ២៥ គីឡូនៅក្នុងព្រៃ។ ហើយខាងក្រោមនេះគឺជារូបភាពត្រី Pacu៕

adverise with khmeread