ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់អគ្គីភ័យ ដោយភ្លើងឆេះឃ្លាំងគ្រាប់ របស់វរសេនាតូច៤១៥ កងពលតូចថ្មើជើងលេខ៤១ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១២នង៤៧នាទី នៅចំណុចអូរក្រញូង ស្ថិតនៅភូមិអូរក្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់នេះបណ្តាលឲ្យឆេះឃ្លាំងអាវុធទាំងស្រុងអស់១ខ្នង ទំហំ ៥ម× ៧ ម សង់អំពីឈើ ប្រក់ស័ង្កសី និងឆេះខូចខាត អាវុធ ១៣ ដើម គ្រាប់ ចំនួន ១៨១៨ គ្រាប់ក្នុងនោះរួមមាន ៖ អាវុធ D.K75មួយដើម គ្រាប់ ៦៣ គ្រាប់,កាំភ្លើងធុន12,7 មួយដើម,គ្រាប់៤៩៦ គ្រាប់,កាំភ្លើងធុនM T មួយដើម,គ្រាប់ ៦០ គ្រាប់និងកាំភ្លើងធុនAK ១០ ដើម គ្រាប់១២០០គ្រាប់។
ជុំវិញករណីនេះលោកអធិការប៉ូលិសស្រុកបានដឹកនាំកម្លាំងទៅចុះស្រាវជ្រាវនៅកន្លែងកើតហេតុរកពីមូលហេតុ ៕
