សារព័ត៌មានដ៏ធំរបស់អង់គ្លេសទម្លាយរូបភាពនិងវីដេអូជនជាតិខ្លួន ៥ នាក់ និងអ្នកដទៃទៀត ដែល​ច្រៀង​រាំ​អាសអាភាសនៅសៀមរាប

វីដេអូនៃព្រឹត្តិការណ៍មួយនៅក្នុងប្រទេសកម្ពុជា ដែលនាំឱ្យមានការចាប់ខ្លួនមនុស្ស ១០ នាក់រួមទាំងជនជាតិអង់គ្លេសយ៉ាងហោចណាស់ ៥ នាក់បានបង្ហាញពីស្ត្រីជាច្រើននាក់កំពុងរាំគ្រវីគូទនៅក្នុងបា និងលិឍដោះគ្នាទៅវិញទៅមក។ នេះបើយោងតាមវេបសាយ Daily Mail របស់អង់គ្លេសកាលពីថ្ងៃចន្ទ។

ក្រុមពួករាំអាសអាភាសនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅឯផ្ទះវីឡាជួលមួយកន្លែងនៅតំបន់ទេសចរណ៍នៃខេត្តសៀមរាប ហើយបានបង្ហាញខ្លួននៅក្នុងតុលាការ ដែលត្រូវបានចោទប្រកាន់ពីបទ "ផលិតរូបភាពអាសអាភាស" នៅរាត្រីមួយសម្រាប់អ្នកទេសចរ។

អាជ្ញាធរកម្ពុជាបានឆ្មក់បង្ក្រាបនៅឯព្រឹត្តិការណ៍ហៅថា Lets Get Wet ដែលរៀបចំឡើងដោយក្រុមមនុស្សដែលបានចាប់ខ្លួនខាងលើ ដែលក្នុងកន្លែងនោះក៏មានលេង "ល្បែងបែបរួមភេទ" ស្ទីលគ្រវីគូទ ផងដែរ។

វីដេអូបង្ហោះតាមអ៊ីនធឺណេត ដែលបង្ហាញពីព្រឹត្តិការណ៍ដែលមានឈ្មោះដូចគ្នានេះកាលពីខែកុម្ភៈឆ្នាំមុន បានបង្ហាញ ស្រីៗបរទេសស្ទាបដោះគ្នា និង រាំគ្រវីគូទក្នុងឈុតប៊ីគីនីនៅលើបង្គោលរបារ។

នៅមានសកម្មភាពផឹកស៊ីរាំច្រៀងអាសអាភាសជាច្រើនទៀតផងដែរនៅក្នុងវីដេអូខ្លីខាងក្រោមនេះ។

លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន សម្រេច​ចេញ​ដីកា​ចោទប្រកាន់​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​ពីបទ រូបភាព និង​សម្ភារៈ អាសអាភាស​តាម​មាត្រា​៣៩ កថាខណ្ឌ​៣ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ជន​ត្រូវ​ចោទ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​០១​ខែ ទៅ​០១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​សែន​រៀល ទៅ​២​លាន​រៀល​៕

[caption id="attachment_5159" align="alignnone" width="306"] Eden Kazoleas[/caption]

adverise with khmeread