ធ្វើខ្ញីជ្រក់តាមវិធីនេះ វានឹងបង្កើតបាក់តេរីល្អដើម្បីជួយទប់ស្កាត់ជំងឺមហារីក

អាហារជ្រក់ គឺមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ប៉ុន្ដែវាក៏ផ្ដល់នូវសុខភាពល្អដល់អ្នកផងដែរ។ អាហារទាំងនោះ ធ្វើទៅបានដោយការត្រាំ។ ហើយការត្រាំបែបនោះ នឹងមានបាក់តេរីធម្មជាតិនៅលើស្ករ ហើយផលិតអាស៊ីតឡាតិក។

ជ្រក់អាចផ្ទុកនូវសារធាតុទាំងស្រុងពីបន្លែ។ លើសពីនោះវាមានអង់ស៊ីម វីតាមីនចម្រុះ និងប្រូបាយអូទិក ដែលល្អសម្រាប់ការរំលាយអាហារ និងរក្សាក្បាលពោះឱ្យរាបស្មើ។

ហើយខ្ញី គឺជាបន្លែដ៏ល្អមួយសម្រាប់ធ្វើជ្រក់ ដែលវាជួយការបន្ថយជាតិស្ករក្នុងឈាម បញ្ចុះជាតិកូឡេស្ដេរ៉ុលអាក្រក់ កាត់បន្ថយហានិភ័យកើតជំងឺបេះដូង និងព្យាបាលក្អួត និងទប់ស្កាត់ជំងឺមហារីកផងដែរ។

ហើយខាងក្រោមនេះ គឺជាវិធីធ្វើជ្រក់ខ្ញី។
* គ្រឿងផ្សំ៖
- ខ្ញីមួយដុំ (ចិតសំបកនិងកាត់ជាបន្ទះតូចរួចស្រេច)
- អំបិល ១ ស្លាបព្រាបាយ
- រមៀតមួយស្លាបព្រាបាយ
- ទឹកក្រូចឆ្មាស្រស់ច្របាច់រួច

* របៀបធ្វើ៖
ត្រាំខ្ញីក្នុងទឹកក្ដៅ ១៥ នាទី បន្ទាប់មកដាក់ខ្ញីចូលក្នុងកែវមានគម្របមួយ។ យកអំបិល រមៀត និងទឹកក្រូចឆ្មាលាយចូលគ្នាឱ្យសព្វ រួចដាក់ចូលក្នុងកែវខ្ញី និងគ្រប់វាចោលនៅកន្លែងមានសីតុណ្ហភាពល្មមរយៈពេល ២ សប្ដាហ៍។ ក្រោយ ២ សប្ដាហ៍ខ្ញីនឹងអាចបរិភោគបាន ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងពីវា៕

adverise with khmeread