adverise with khmeread Image 8

លោក Mike Pirath ឃ្លាត​ពី​សិល្បៈ​យូរ​ដើម្បី​ថែកូន​

       តួឯក​ប្រុស​ក្នុង​រឿង​"​ផ្ទះ​ស្នេហ៍​"​លោក Mike Pirath ឃ្លាត​ចាក​ឆ្ងាយ​ពី​សិល្បៈ​រាង​យូរ​បន្តិច​ដោយសារតែ​នៅ​មើលថែរក្សា​កូនប្រុស​តែមួយគត់​របស់ខ្លួន​ជាមួយ​អតីត​មិត្រ​ស្រី​នាង Sara Casinghini ។​

    ឪពុក​ស្រស់​សង្ហា​រូបនេះ​បាន​ប្រឹងប្រែង​នៅ​មើលថែ​កូនប្រុស​តែម្នាក់ឯង ហើយនឹង ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​ដើរលេង​កម្សាន្ត​ជាមួយគ្នា​។​

    កូនប្រុស​ជាទី​ស្រឡាញ់​របស់​លោកមា​ន​ឈ្មោះថា Maxwell ។ Mike តែងតែ​បំពេញ​បំណង​របស់​កូន​ជានិច្ច​ហើយ​ថែមទាំង​ដើរតួ​ជា​ម្តាយ ដូចជា ងូតទឹក​ឲ្យ​កូន ផ្លាស់ប្តូរ​កន្ទប និទានរឿង​...​។​

    ក្នុងនាម​ជា​បុរស​ម្នាក់​ដែល​មើលថែទាំ​កូន​តែម្នាក់ឯង​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ដូចនេះ​លោក​ប្រហែលជា​ត្រូវ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​មួយរយៈ​វែង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់