ស្តាយថ្មីៗរាំចំខែងជើងរបស់តារាស្រីកូរ៉េត្រូវបានក្លាយជាការពេញនិយមទៅហើយនៅក្នុងប្រទេសមួយនេះ។
ការរាំបញ្ចេញដងខ្លួនសិចស៊ី របស់ពួកគេក៏បានក្លាយជាប្រធានបទក្តៅមួយផងដែរសម្រាប់អ្នកទស្សនានៅលើពិភពលោក ។
បើទោះបីជាមានការរីកចម្រើនគ្រប់វិស័យក្នុងសិល្បៈយ៉ាងណាក្តីប្រទេសមួយនេះក៏ ធ្លាប់បានហាមប្រាបមិនឲ្យចាក់ផ្សាយនូវបទចម្រៀងមួយចំនួនដែលមានលក្ខណៈសិចស៊ីជ្រុលឬបទចម្រៀងដែលមានអត្ថន័យអាសអាភាសនៅលើ កញ្ចក់ទូរទស្សន៍កន្លងមក។
ប៉ុន្តែរូបភាពប៉ុន្មានសន្លឹកនេះអាចធ្វើឲ្យអ្នកគាំងបេះដូងដោយសារតែស្តាយក្បាច់រាំដ៏សិចស៊ីរបស់តារាស្រីទាំងនេះដើម្បីទាក់ទាញអ្នកគាំទ្ររបស់ពួកគេ ៕
