ឆក់កាបូបពីបុរសជនបរទេសត្រូវបានប៉ូលិសវ៉ៃខ្នោះម្នាក់, រត់រួចម្នាក់

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២ សហការជាមួយកម្លាំងប៉ូលិស​ផ្នែកយុត្តិធម៌ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ក្នុងចំណោមបក្ខពួក០២នាក់​ ពីបទជិះម៉ូតូឆក់កាបូបស្ពាយជនបរទេស នៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវព្រះមុនីវង្ស ភូមិទី៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញថ្ងៃទី៣០ មករា ២០១៨ វេលាម៉ោង១១ និង១០នាទីយប់។

​ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ធី ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ និងទីលំនៅមិនពិតប្រាកដ។  វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាក ស្តេប ពណ៌ស.ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1E9988 ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព។

​ចំណែក ជនរងគ្រោះ ឈ្មោះ LAUREN DACTON ភេទស្រី អាយុ២០ឆ្នាំ ជនជាតិ​ញូហ្សេឡែន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ LK202984 មានទីលំនៅស្នាក់នៅសណ្ឋាគារញូយក សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារៈបាត់​បង់កាបូបស្ពាយពណ៌ខ្មៅមានទូរស័ព្ទដៃមួយគ្រឿង.លុយ១០០ដុល្លារ និងឯកសារមួយ​ចំនួនត្រូវបានជនរងគ្រោះដណ្តើមយកបានវិញ។

​សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារព្រៃសកាលឆ្នាំ២០១៤ ពីបទលួចមានស្ថានទម្ងន់ទោសវាយកញ្ចក់រថយន្តយកសម្ភារៈ។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...