គេដឹងហើយថាអណ្តាតគោឆ្ងាញ់ តែមានរឿងមួយចំនួន អ្នកនៅមិនទាន់ដឹងពីវាទេ

អណ្ដាតគោក្នុងប្រទេសម៉ិកស៊ិកគឺពេញនិយមបរិភោគខ្លាំងណាស់ ដោយសារតែគ្រឿងផ្សំពិសេសរបស់ពួកគេ។ ក្រៅពីប្រទេសនេះ នៅមានបណ្ដាប្រទេសជាច្រើនទៀតក៏បរិភោគអណ្ដាតគោដែរ។ ប៉ុន្ដែវាសំខាន់ដែរទេ ដែលត្រូវដាក់អណ្ដាតគោក្នុងរបបអាហាររបស់អ្នក?

អណ្ដាតគោសម្បូរទៅដោយជាតិដែក ស័ង្កសី និងវីតាមីន B ចម្រុះ ដែលអ្នកគួរតែបរិភោគវាយូរៗម្ដងដើម្បីបំពេញសារធាតុចិញ្ចឹមរាងកាយត្រូវការ។ ហើយវា គឺជាការពិតដែលបរិភោគយូរៗម្ដងគ្រប់គ្រាន់ ដោយសារតែផលអវិជ្ជមានរបស់វាក៏មានដែរ ព្រោះជាតិកូឡេស្ដេរ៉ុលខ្ពស់មានច្រើននៅក្នុងអណ្ដាតគោ។

បើអ្នកមិនបរិភោគវាញឹកញាប់ទេ ហើយទទួលទានយូរៗម្ដង នេះជាអ្វីដែលអ្នកនឹងទទួលបានពីអណ្ដាតគោ។

១. ជំរុញប្រព័ន្ធភាពស៊ាំ
២. ព្យាបាលការខ្វះជាតិដែក ឬស្លេកស្លាំង
៣. បំពេញកម្លាំងអ្នកឱ្យខ្លាំងក្លា
៤. ជួយដល់សាច់ដុំ ជាពិសេសអ្នកហាត់យកសាច់ដុំ
៥. ជួយដល់សរសៃប្រសាទ និងជំរុញខួរក្បាល
៦. និងជួយបញ្ចុះសម្ពាធឈាម៕

adverise with khmeread