មិនដែលដឹងសោះ! កាហ្វេជួយជួសជុលថ្លើមខូចដោយសារសុរា

តើកាហ្វេគឺជាភេសជ្ជៈអ្នកចូលចិត្ត? មានដំណឹងល្អសម្រាប់អ្នក ប្រសិនបើកាហ្វេគឺជាភេសជ្ជៈអ្នកចូលចិត្ត។

យើងដឹងហើយថាជាតិអាល់កុលមានផលប៉ះពាល់ក្នុងរាងកាយ ប៉ុន្ដែយើងនៅតែសេពវាដោយផឹករឹតតែច្រើន។ នេះជាហេតុនាំឱ្យកើតជំងឺជាច្រើនក្នុងក៏មានរលាកថ្លើមរ៉ាំរ៉ៃផងដែរ។ ប៉ុន្ដែកាហ្វេអាចសង្គ្រោះថ្លើមរបស់អ្នកបាន។

យោងតាមការសិក្សាមួយរបស់អង់គ្លេសនិយាយថា ថ្លើមខូចអាចបណ្ដាលមកពីអាល់កុល ប៉ុន្ដែសង្គ្រោះវិញបានដោយពិសាកាហ្វេ ២ កែវរៀងរាល់ថ្ងៃ។

យោងតាមការសិក្សានោះបង្ហាញថា អ្នកពិសាកាហ្វេ ២ កែវជាប្រចាំថយចុះហានិភ័យតិចនៃការកើតជំងឺក្រិនថ្លើម ៤៤ ភាគរយ។

ការសិក្សានោះធ្វើឡើងលើមនុស្ស ២ ពាន់នាក់ហើយនេះជាអ្វីដែលពួកគេទទួលបាន។

* អ្នកផឹកកាហ្វេ ១ កែវជាប្រចាំមានហានិភ័យកើតជំងឺក្រិនថ្លើមតិចជាង ២២ ភាគរយ។
* អ្នកផឹកកាហ្វេ ២ កែវជាប្រចាំមានហានិភ័យកើតជំងឺក្រិនថ្លើមតិចជាង ៤៤ ភាគរយ។
* អ្នកផឹកកាហ្វេ ៣ កែវជាប្រចាំមានហានិភ័យកើតជំងឺក្រិនថ្លើមតិចជាង ៥៧ ភាគរយ។
* អ្នកផឹកកាហ្វេ ៤ កែវជាប្រចាំមានហានិភ័យកើតជំងឺក្រិនថ្លើមតិចជាង ៦៥ ភាគរយ៕

adverise with khmeread