adverise with khmeread Untitled 1

កុមារ​ម្នាក់​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​យកមក​បោះ​លេង​ផ្ទុះ​ស្លាប់​

     ភ្នំពេញ​៖ កុមារា​អាយុ​១២​ឆ្នាំ​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​យកមក​បោះ​លេង​ផ្ទុះ​ផ្ទុះក្ឌាំងបណ្តាល​ឲ្យ​ស្លាប់​នាំ​កាលពី​វេលា​ម៉ោង​១០​ព្រឹល​ថ្ងៃទី​២០​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​អំពិល ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​

    ប៉ូលិស​និយាយថា ករណី​ផ្ទុះ​នោះ​ជា​គ្រាប់​ប្រភេទ​កាំភ្លើងត្បាល់​82mm​ចំនួន​១​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​កុមារា​ឈ្មោះ​ធៀង ឌា អាយុ​១២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

    មូលហេតុ​ជនរងគ្រោះ​ទៅ​បេះ​ផ្លែ​អំពិល​ទឹក​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​យកមក​បោះ​លេង​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង​។​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម ប្រពៃណី ៕

adverise with khmeread

មតិយោបល់