នៅចិនល្បីតែគ្រូពេទ្យម្នាក់នេះទេ ពូកែជាងគេខាងព្យាបាលតាមបែបបុរាណ, យកតែឃ្មុំឱ្យទិចអ្នកជំងឺ ជាជំងឺច្រើនមុខ

ពេទ្យបុរាណចិនម្នាក់បានព្យាបាលអ្នកជំងឺជាង ១.០០០ នាក់ ដែលមានជំងឺដូចជា ខូចសន្លាក់ រលាកសន្លាក់ និងជំងឺផ្សេងៗទៀតក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះដោយប្រើតែទ្រនិចឃ្មុំប៉ុណ្ណោះ។

ការព្យាបាលនេះគឺប្រើឃ្មុំទិចលើចំណុចសម្រាប់ចាក់ម្ជុលវិទ្យាសាស្ត្រលើរាងកាយមនុស្សនិងអនុញ្ញាតឱ្យជាតិពុលរបស់ឃ្មុំប្រយុទ្ធជាមួយជាតិពុលនៅក្នុងខ្លួនអ្នកជំងឺរហូតទាល់តែមនុស្សធូរស្បើយឬលែងមានជាតិពុលក្នុងខ្លួន។ ដំណើរការព្យាបាលទាំងមូលគឺចំណាយពេលតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះ។

លោក She Ruitao គឺជាវេជ្ជបណ្ឌិតតែមួយគត់ ដែលធ្វើរឿងនេះនៅមន្ទីរ Shenzhen Traditional Chinese Medicine Hospital នៅទីក្រុងសិនចិន ស្ថិតនៅភាគខាងត្បូងប្រទេស។ មន្ទីរពេទ្យនេះមិនបានណែនាំនូវវិធីព្យាបាលនេះទេរហូតដល់ ៣ ឆ្នាំមុន។

ពីដំបូងគាត់ពិបាករកឃ្មុំណាស់។ គាត់បានគិតពីការទិញឃ្មុំពីអ្នកចិញ្ចឹមឃ្មុំ ប៉ុន្តែគាត់បានបោះបង់គំនិតនេះចោល ដោយសារតែចម្ងាយឆ្ងាយនៃការដឹកជញ្ជូន។

ឥឡូវនេះគាត់បានចិញ្ចឹមឃ្មុំទាំងសម្បុកនៅលើភ្នំមួយនៅជិតសួនច្បាររុក្ខសាស្ត្រ។ ឃ្មុំអាចរស់បានចន្លោះពី ៤ ទៅ ៦ សប្តាហ៍នៅរដូវក្តៅ និង២ទៅ៣ខែក្នុងរដូវរងា។ បើចាកចេញពីសម្បុក ពួកវារស់មិនយូរនោះឡើយ៕

adverise with khmeread